ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​ព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ បើក​សវនាការ​សំណុំរឿង លោក កឹ​ម សុខា ថ្ងៃ​17​កញ្ញា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​កំណត់​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​មសុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​ខាង​មុខ ។ នេះ​បើ​តាម​ដីកា​របស់​សាលាឧទ្ធរណ៍ ជូនដំណឹង​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃ​៧…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាឧទ្ធរណ៍​កំណត់​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹ​មសុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​ខាង​មុខ ។ នេះ​បើ​តាម​ដីកា​របស់​សាលាឧទ្ធរណ៍ ជូនដំណឹង​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃ​៧ ខែកញ្ញា កន្លង​មក គឺ​មុន​ការ​ដោះ​លែង​លោក កឹ​ម សុខា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ។

លោក អុ​ឹ​ម សុ​ផា​ន អគ្គ​ព្រះរាជ​អាជ្ញាសាលាឧទ្ធរណ៍ បាន​ចេញ​ដីកា​កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា សុំ​ចាត់​ឲ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ កឹ​ម សុខា មកសវនាការ​លើ​សំណុំរឿង​ស៊ើបសួរ​លេខ​២៤៩/០៣.៩.២០១៧ របស់​សាលាដំបូង​រាជធានីភ្នំពេញ ពី​បទ​«​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​»ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​កន្លែង​ផ្សេង​ទៀត​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​ដីកា បាន​ឲ្យ​នាំ​លោក កឹ​ម សុខា ជា​ជន​ត្រូវ​ចោទ​មក​កាន់​សាលាឧទ្ធរណ៍​នៅ​ពេល​បើក​សវនាការ​ជំនុំជម្រះ​នា​ថ្ងៃ​ទី​១៧ ខែកញ្ញា វេលា​ម៉ោង​២​រសៀល នៅ​បន្ទប់​សវនាការ​ទី​៣ ដោយ​មាន​ក្រុមប្រឹក្សា​ចំនួន​៣​រូប​គឺ​លោក ឃុន លាង​ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា លោក យូ ប៊ុ​ន​ណា ចៅក្រម​ប្រឹក្សា លោក សួ​ស សំអាត ចៅក្រម​ប្រឹក្សា និង​លោកស្រី ប៉េ​ស រី​ណា ជា​ក្រឡា បញ្ជី​សវនាការ ។ដីកា​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ចប់​សវនាការ ត្រូវ​នាំ​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ពី​មុន​មក បើ​គ្មាន​សេចក្តីសម្រេច​ថ្មី​ទៀត​ទេ ។

សូម​ជម្រាប​ថា លោក កឹ​ម សុខា ត្រូវ​បានសាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ
នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​កាលពី​វេលា​ម៉ោង៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០​ខែកញ្ញា ។ បច្ចុប្បន្ន លោក កឹ​ម សុខា ស្ថិត​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក ផ្ទះ​លេខ​៩៧ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទូល​គោក ។ ទោះបី​បាន​នៅ​ក្រៅ​ឃុំ​ក្តី តែ​លោក កឹ​ម សុខា មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​បរិវេណ​ផ្ទះ​របស់​លោក​ឡើយ ក៏​ដូច​ជា​ជួប​ជាមួយ​សកម្មជន​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស​ជាដើម ។
សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ថា ការ​ដោះ​លែង​លោក កឹ​ម សុខា ជា​បណ្តោះអាសន្ន​នេះ ដោយសារ​តែ​បញ្ហា​សុខភាព​មិនមែន​បញ្ហា​នយោបាយ​នោះ​ទេ ។ លោក កឹ​ម សុខា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស យោង​តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ ។ បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ។បទល្មើស​នេះ អាច​ត្រូវ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ ។
លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ
កញ្ញា ឆ្នាំ​២០១៧ ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​ជាង​១​ឆ្នាំ​ហើយ​ដែល​លោក កឹ​ម សុខា ជាប់​ពន្ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ