ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ជ្រើសរើស​មនុស្ស​ប្រភេទ​ណា​មក​ធ្វើ​ជា​មិត្ត?

5 ឆ្នាំ មុន

ការ​ជ្រើសរើស​មនុស្ស​មក​ធ្វើ​ជា​មិត្ត​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​ត្រូវ​ស្គាល់​ពី​ប្រវត្តិ​មនុស្ស​នោះ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​។ មិត្ត​ល្អ​គឺជា​មិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មានទុក្ខ​ធុរៈ ជួយ​អ្វី​ដែល​អ្នក​ផ្សេង​ធ្វើ​បាន​ដោយ​កម្រ ។ មិត្ត​ល្អ​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ ក៏​នៅ​តែ​តស៊ូ​ជួយ​រហូត​ដល់ទី​បំផុត​។ ខាងក្រោម​នេះ​ជា​សន្តាន​ចិត្ត​មិត្ត​ដែល​គួរ​ចូល​ទៅ​សេពគប់ៈ ១-​ផ្តល់​របស់ទ្រព្យ​ដ៏​សមរម្យ​ដល់​មិត្ត​ដោយ​ពុំ​ចង់បាន​អ្វី​តបស្នង​វិញ​ទេ ២-​ជា​និច្ចកាល​តែង​ធ្វើអំពើ​ល្អ…

ការ​ជ្រើសរើស​មនុស្ស​មក​ធ្វើ​ជា​មិត្ត​គប្បី​មានការ​ប្រយ័ត្នប្រយែង ពិសេស​ត្រូវ​ស្គាល់​ពី​ប្រវត្តិ​មនុស្ស​នោះ​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​។ មិត្ត​ល្អ​គឺជា​មិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មានទុក្ខ​ធុរៈ ជួយ​អ្វី​ដែល​អ្នក​ផ្សេង​ធ្វើ​បាន​ដោយ​កម្រ ។ មិត្ត​ល្អ​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ ក៏​នៅ​តែ​តស៊ូ​ជួយ​រហូត​ដល់ទី​បំផុត​។ ខាងក្រោម​នេះ​ជា​សន្តាន​ចិត្ត​មិត្ត​ដែល​គួរ​ចូល​ទៅ​សេពគប់ៈ

១-​ផ្តល់​របស់ទ្រព្យ​ដ៏​សមរម្យ​ដល់​មិត្ត​ដោយ​ពុំ​ចង់បាន​អ្វី​តបស្នង​វិញ​ទេ

២-​ជា​និច្ចកាល​តែង​ធ្វើអំពើ​ល្អ បើក​ចិត្ត​ទូលាយ​ដល់​មិត្ត

៣-​អត់ធន់​នឹង​ការងារ​ដែល​គេ​អត់ធន់​បាន​ដោយ​កម្រ​សម្រាប់​មិត្ត

៤-​ប្រាប់​រឿង​អាថ៌​កំបាំង​ដល់​មិត្ត​ដោយ​ពុំ​លាក់លៀម

៥-​លាក់​រឿង​អាថ៌​កំបាំង​របស់​មិត្ត មិន​ឱ្យ​បែក​ការណ៍​ឡើយ

៦-​មិន​លះបង់​ចោល​គ្នា​ក្នុង​គ្រា​ដែល​មាន​សេចក្តី​អន្តរាយ​ឬ​មាន​វិបត្តិ

៧-​កាល​មិត្ត​អស់ទ្រព្យ​សម្បត្តិ​ហើយ ក៏​មិន​មើលងាយ និង​លើកទឹកចិត្ត​ឱ្យ​តស៊ូ​ឡើង ។

ទាំង​៧​ចំណុច​នេះ​ជា​សន្តាន​ចិត្ត​របស់​មិត្ត​ល្អ តែ​ទោះជា​យ៉ាងណា​យើង​ខ្លួនឯង​ត្រូវ​ប្រឹងប្រែង​ឡើង ដូច​ពាក្យចាស់​ថា បើ​ចង់ឱ្យ​គេ​ជួយ ត្រូវ​ជួយ​ខ្លួនឯង​ជា​មុន​សិន ចំណែក​អ្នក​ដទៃ​គឺជា​ជំហាន​ក្រោយ​ប៉ុណ្ណោះ ។