សភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម
រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម ត្រូវបានរដ្ឋសភាអនុម័តហើយនៅម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ឧសភា ២០១៣នេះ ក្នុងសំឡេងគំាទ្រ៨០លើ៨៣សំឡេង។

យោងតាមសេចក្តីថ្លែងរបស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសហគមន៍កសិកម្ម ដែលមាន៩ជំពូក ចែកចេញជា១១២មាត្រា នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់គោលនយោបាយ វិស័យកសិកម្ម យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបន្ថែមពីលើច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដែលត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាប្រកាសឲ្យប្រើកាលពីថ្ងៃទី១៤ មករា ២០១២នេះ កន្លងទៅនេះ ៕
ចែករំលែកព័តមាននេះ