ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ជិះ​ម៉ូតូ​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​បោក​ខ្លួន​រងរបួស​ធ្ងន់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់​ធ្ង​រ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២៣​នឹង ៤០ នាទី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៣ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​យុវជន​ពី​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​នឹង​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​តែម្តង ។

រាជធានី​ភ្នំពេញ​៖ យុវជន​ពីរ​នាក់​រងរបួស​ធ្ងន់​ធ្ង​រ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង នៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ២៣​នឹង ៤០ នាទី​យប់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៣ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​យុវជន​ពី​នាក់​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​នឹង​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​តែម្តង ។ ​ ​

ប្រភពព័ត៌មាន​ពីសា​ក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​រេ​វ៉ូ ពណ៌​ខ្មៅ ឌុប​គ្នា តាម​បណ្តោយ​ផ្លូវ​លេខ ៣៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ជិះ​មកដល់​ចំណុច​ខាងលើនេះ​ក៏​ស្រាប់តែ រេ​ចង្កូត​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី​ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ ស្មាស​រេ​វ៉ូ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​ម៉ូតូ​ក៏ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ផងដែរ ។ ​ ​

ក្រោយពេល​កើតហេតុ អ្នករងរបួស​ទាំងពី​រ​នាក់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់អស់ ដោយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែកឯ​ម៉ូតូ​ស្មាស​រេ​វ៉ូ នឹង​រ៉ឺម៉ក​កង់​បី​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​អូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ម៉ម វ៉ាន ​