ស្ថាន​ភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ (មាន​វីដេអូ)


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ដោយសារតែ​​យប់មិញ​ គឺ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ​នេះ ​ព្រះ​ភិរុណ​មិន​បង្អុរ​ថែម​ទៀត​ទេ ​ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​បាន​​ស្រក​ជា​បណ្តើរ​ៗហើយ ​ប៉ុន្តែ​មិនមែន​ទឹក​ស្រក​ទាំងស្រុង​នោះ​ទេ​ ព្រោះ​តាម​ដងផ្លូវ​បេតុង​ភាគ​ច្រើន​​ក្នុង​ក្រុង​ នៅ​តែ​ត្រូវធ្វើ​ដំណើ​កាត់ទឹក​នៅឡើយ​។​

ហើយ​សាលារៀន​មួយ​ចំនួន​នៅ​តែ​មានទឹក​ទាំង​ទីធ្លា​ និង​តាម​បន្ទប់រៀន​ លើកលែងតែ​ចំណត​រថយន្ត​ក្រុង ​ព្រោះ​តែ​មាន​ម៉ាស៊ីនបូមទឹក​ចេញ​។​ ចំណែក​លើ​ដងផ្លូវ​ជាតិ​លេខ​៥  ​មុខ​ការិយាល័យ​គយ​ និង​រដ្ឋាករ​ ព្រម​ទាំង​​ប៉ុស្តិ៍​​នគរបាល​អន្តោ​ប្រវេ​ស​ន៍​​ក្បែ​រ​រង្វង់​មូល​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ទឹកក៏​បាន​ស្រក​អស់ទាំង​ស្រុងផង​ដែរ​ ហើយ​​ក្នុង​បរិវេណ​កន្លែង​ធ្វើការ​​របស់​ស្ថាប័ន​ទាំង​២​ខាងលើ​នេះ ក៏​រីងស្ងួត​ដូច​គ្នាដែរ​។

​យ៉ាងណា​ក៏ដោយ បើ​គិត​ត្រឹម​នៅ​ព្រឹក​ថ្ងៃ​ទី១៣​​នេះ​ ផ្ទៃមេឃ​ហាក់​មាន​អំណោយផល​ គឺស្រឡះ​ល្អ ​ហើយ​គេ​គិត​ថា បើ​ភ្លៀង​មិន​បន្ត​ធ្លាក់​​ទៀត​ទេ ជំនន់​ទឹកភ្លៀង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​អាច​នឹង​ស្រក​អស់យ៉ាង​យូរថ្ងៃ​ស្អែក​នេះ ​ព្រោះ​អាជ្ញាធរ​ក្រុង​កន្លង​មក​ បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ស្តារ​លូ​​រួចរាល់​ហើយ​មុន​រដូវវស្សា​ចូល​មក​ដល់​៕

គួរ​រំលឹកថា ៖ លិច​អស់ហើយ​ដងផ្លូវ​ក្រុង​ប៉ោយ​ប៉ែ​ត បើ​ភ្លៀង​យ៉ាងនេះ (​មាន​វី​ដេ​អូ​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ