ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​ថតរូប​គ្មាន​សីលធម៌ ជាមួយ​រូបសំណាក​សេះ​សមុទ្រ បាន​សុំ​ទោស​ចំពោះ​មុខ​អាជ្ញាធរ​ខេត្តកំពត

6 ខែ មុន

ខេត្តកំពត ៖ ក្រោយ​ពី​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចេញ​បទបញ្ជា​ឲ្យ​បុរស ដែល​បង្ហោះ​រូបភាព កំពុង​ឈរ​បាញ់នោម ជាមួយ​រូប​សេះ​សមុទ្រ ចូលខ្លួន​រួច​មក រសៀល​ថ្ងៃ​ទី​២៥ ខែមេសា…

ខេត្តកំពត ៖ ក្រោយ​ពី​លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​ចេញ​បទបញ្ជា​ឲ្យ​បុរស ដែល​បង្ហោះ​រូបភាព កំពុង​ឈរ​បាញ់នោម ជាមួយ​រូប​សេះ​សមុទ្រ ចូលខ្លួន​រួច​មក រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤​នេះ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​អនុញ្ញាត​ឲ្យ​លោក ស៊ុំ សា​រុន (​ហៅ​សាន់​តា​) SantaKH ឈ្មោះ​ប្រើប្រាស់​ក្នុង​ហ្វេ​ស​ប៊ុ​ក ចូល​ជួប ដើម្បី​ធ្វើការ​សុំ​ទោស នូវ​កំហុសឆ្គង ដែល​បាន​ថតរូប ដោយ​គ្មាន​សីលធម៌ ជាមួយ​រូបសំណាក​សេះ​សមុទ្រ ក្នុង​ក្រុង​កំពត ថ្មី​ៗ​នេះ ។

លោក​អភិបាលខេត្ត បាន​ធ្វើការ​អប់រំ​ណែនាំ ក្នុង​នាម​ជា​បង ដើម្បី​ឲ្យ​លោក ត្រូវធ្វើ​ជា​យុវជន​ល្អ​ក្នុង​សង្គម ហើយ​ផ្សព្វផ្សាយ​អ្វី ដែល​ល្អ​ឲ្យ​បាន​ច្រើន ហើយ​ធ្វើការ​ផ្សព្វផ្សាយ​សុំ​ទោស​ធ្វើ​បែប​ណា​ក៏​ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ឈប់​ខឹង និង​លើកលែងទោស​ឲ្យ ហើយ​ឈប់​ប្រព្រឹត្ត​អ្វី​ដែល​ខុស​បន្ត​ទៀត ។

សូម​ជម្រាប​ដែរ​ថា យោង​តាម​ផេ​ក​ផ្លូវការ​របស់​ស្ន​ក​ការដ្ឋាន​នគ​បាល​ខេត្តកំពត បាន​សរសេ​យ៉ាង​ដូច្នេះ​ថា «​មុខមាត់​ស្អាត​បាទ តែ​គ្មាន​សីលធម៌​ក្នុង​ខ្លួន លោក​ឯង​គិត​ថា ការ​ថត​បែប​នេះ​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬទេ​! នេះ​ជា​ទ​ង្វើ​រ​គ្មាន​សីលធម៌ នឹង​ជា​គំរូ​អាក្រក់ ហើយ​គឺ​នេះ​ជា​ការ​ម៉ាក់​ងាយ​មក​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ខ្ញុំ សូម​លោក​លុប​រូប​នេះ​ចេញ​ជា​បន្ទាន់​»​។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​រូបភាព​មានឈ្មោះ​ថា «SanTakh» ។ រូបភាព​នេះ ត្រូវ​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន បាន​ស៊ែ​ចែកចាយ​គ្នា​បន្តបន្ទាប់ ដោយ​បាន​រិះគន់ នូវ​ទ​ង្វើ ដែល​មិន​គប្បី ពោល​គឺ​មាន​ភាព​ម៉ាក់​ងាយ​ដល់​ថ្នាក់ដឹកនាំ ដែល​ខិតខំ​កសាង​រូប​សេះ​សមុទ្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ទៅ​លេង​ឲ្យ​បាន​ច្រើន​ផង​ដែរ ។

យ៉ាងណា​ក្តី ក្រោយ​ពី​មាន​ប្រតិកម្ម​ចំពោះ​រូបភាព​នេះ ម្ចាស់​ហ្វេ​ស​ប៊ុ​កបាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​ទទួលកំហុស​របស់​ខ្លួន​។ ដោយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​រូប​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ជាដំបូង សូម​គោរព​ដល់​ថ្នាក់ដឹកនាំ និង​សូម​គោរព​បងប្អូន​ខ្មែរ​យើង​ទូ​ទាំង​ប្រទេស ។ ខ្ញុំបាទ ស៊ុំ សា​រុន (​ហៅ​សាន់​តា​) សូម​ចេញ​មុខ​ដឹង នូវ​កំហុសឆ្គង ដែល​បាន​ថតរូប​មិន​គប្បី​ជាមួយ​រូបសំណាក​សេះ​សមុទ្រ ដោយ​អ​ចេតនា ខ្ញុំ​ពិតជា​សុំ​ទោស​បងប្អូន​ជនរួមជាតិ សុំ​ទោស ដែល​ខ្ញុំ​ថតរូប​ខ្វះ​ការ​គិត បង្ហាញ​កាយវិការ​មិនល្អ មក​ពី​ខ្ញុំ ពុំ​សូវ​មានចំណេះ​ដឹង គិត​មិន​បាន​វែង​ឆ្ងាយ​» ។

លោក​បន្ត​ថា ទាក់ទង​នឹង​រូបភាព​បែកធ្លាយ គឺជា​រូបភាព​ខ្ញុំ ថត​កម្សាន្ត Copy Style តាម​បងប្អូន និង​បាន​យក​មក​ដាក់ Story លេង​នៅ​ម៉ោង​១២​យប់ តែ​៣​នាទី ក៏​លុប​វិញ​ភ្លាម​ៗ ព្រោះ​គិត​ថា រូប​មាន​សកម្មភាព​មិន​សមរម្យ សម្រាប់​ការ​ថតរូប​នេះ គឺ​ពិតជា​គ្មាន​គោលបំណង​មើលងាយ​រូបសំណាក​សេះ​សមុទ្រ របស់​ប្រទេស​ខ្ញុំ​ឡើយ ។

លោក​បញ្ជាក់​ថា «​កំហុស​មួយ​នេះ ខ្ញុំ​នឹង​ចង​ចាំ​អស់​មួយ​ជីវិត មិន​ឲ្យ​មាន​លើក​ក្រោយ និង​សង្ឃឹមថា បងប្អូន​ជនរួមជាតិ​របស់ខ្ញុំ​អត់អោន​ឲ្យ​មនុស្ស​គ្មាន​ការ​អប់រំ​ដូច​ខ្ញុំបាទ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ