ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ ​«​ត្រីងៀត​ឆ្លៀត​ពង​»​ ទេដឹង?

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មហាជន​ជា​ច្រើន ​បាន​សម្តែង​នូវ​ការ​រិះគន់​របស់​ខ្លួន​ទៅ​លើ​លោក​វរសេនីយ៍ឯក ខឹ​ម សាម៉ុ​ន អធិការ​នគរបាល​ក្រុង​ឧត្តុង្គ​ម៉ែ​ជ័យ រឿង​ប្រកាស​គៀងគរ​រក​ជំនួយ​មក​សាងសង់​អគារ​អធិ​ការដ្ឋានទាំង​ដែល​សម្ភារ​មួយ​ចំនួន​មាន​អ្នក​ចេញ​លុយ​ឲ្យ​រួច​អស់ហើយ ។ អ្វី​ដែល​ជា​ការ​កត់សំគាល់…

ខេត្តកំពង់ស្ពឺ ៖ មហាជន​ជា​ច្រើន ​បាន​សម្តែង​នូវ​ការ​រិះគន់​របស់​ខ្លួន​ទៅ​លើ​លោក​វរសេនីយ៍ឯក ខឹ​ម សាម៉ុ​ន អធិការ​នគរបាល​ក្រុង​ឧត្តុង្គ​ម៉ែ​ជ័យ រឿង​ប្រកាស​គៀងគរ​រក​ជំនួយ​មក​សាងសង់​អគារ​អធិ​ការដ្ឋានទាំង​ដែល​សម្ភារ​មួយ​ចំនួន​មាន​អ្នក​ចេញ​លុយ​ឲ្យ​រួច​អស់ហើយ ។

អ្វី​ដែល​ជា​ការ​កត់សំគាល់ ដូច​ជា​ដែក​គឺ​ប្រើ​ដែក​ចាស់​ៗ​ហើយ​សម្ភារ​មួយ​ចំនួន​ដូច​ជា​ឥដ្ឋ និង​ស៊ីម៉ង់ត៍​ត្រូវ​បាន​សប្បុរសជន​ជួយ និង​ទូទាត់​លុយ​ឲ្យ​រួចរាល់​អស់ហើយ​ដែរ ។ យោង​តាម​ប្រភព​បាន​បង្ហើប​ថា ទំនងជា​ការ​ជួយ​របស់​សប្បុរសជន​មិន​ទាន់​គ្រប់គ្រាន់​លោក​អធិការ​នៅ​តែ​បន្ត​ប្រកាស​ស្វែងរក​ជំនួយ ដើម្បី​ជួយ​បន្ថែម​ទៀត ស្រប​ពេល​ដែល​សម្ភារ​មួយ​ចំនួន​ត្រូវ​បាន​ទូទាត់​លុយ​ជូន​ម្ចាស់​សម្ភារ​រួច​ហើយ​ដែរ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​ក្រោយ​ទទួល​បាន​ជំនួយ​លោក​អធិការ​ពុំ​បាន​សាងសង់​អ្វី​ទៀត​ទេ អ្វី​ៗ​នៅ​ដដែល​ទាំងអស់ ។

ប្រភព​បន្ត​ថា បើ​តាម​ចំនួន​សរុប​ដែល​មន្ត្រី​តូចតាច​កត់សម្គាល់ គឺ​មហាជន​និង​សប្បុរសជន​បាន​ជួយ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ប្រមាណ​ជិត​5​ម៉ឺន​ដុល្លារ​ទៅ​ហើយ ក្នុង​នោះ​ផង​ដែរ គឺ​មិន​ទាន់​មានការ​សាងសង់​អ្វី​បន្ថែម​លើស​ពី​សំណង់​ចាស់​ឡើយ សូមកុំ​ស្មានថា គេ​មិនដឹង ។

យោង​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ដៃស្តាំ​របស់​លោក ខឹ​ម សា​ម៉ុ​ន គឺ​វរសេនីយ៍ទោ សាវ សុភ​ក្តី​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ប្រកាស​ស្វែងរក​ជំនួយ ដែល​រហូត​មក​ដល់​ពេល​នេះ ជំនួយ​ទាំងនោះ​បាន​ក្រាស់ក្រែល​ហើយ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់ គឺ​សំណង់​អគារ​ចាស់​នៅ​ដដែល​ដែល (​ទូទាត់​ប្រាក់​រួច​ហើយ​)​ដោយ​ពុំ​មានដំណើរ​ការ​បន្ត​ទៅ​មុខ​ឡើយ ។

ការ​ដែល​មិនឃើញ​មានដំណើរ​ការ​សាងសង់​អគារ​អធិការដ្ឋាន​ឲ្យ​នេះ​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា ជំនួយ​ដែល​លោក​ខឹ​ម សា​ម៉ុ​ន និង​លោក​វរសេនីយ៍ទោ សាវ សុភ​ក្តី ទទួល​បាន​ទំនងជា​លោក​ខឹ​ម សា​ម៉ុ​ន រក្សា​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ទេ​ដឹង? ព្រោះ​មិនយូរ​ប៉ុន្មាន​ក្នុង​ពេល​ឆាប់​ៗ​នេះ លោក​ខឹ​ម សា​ម៉ុ​ន ថ្នាក់លើ​នឹង​ប្រកាស​ដាក់​ឲ្យ​ចូល​និវត្តន៍​លែង​នៅ​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ឧត្តុ​ង​ម៉ែ​ជ័យ​ទៀត​ហើយ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ពិត​អ្វី​ដែល​លោក​ខឹ​ម សា​ម៉ុ​ន ចង់​ធ្វើ​គឺ​ប្រមូល​លុយ​ដើម្បី​ទុក​ចូល​និវត្តន៍​តែ​ប៉ុណ្ណោះ មិនមែន​ប្រមូល​លុយ​ដើម្បី​កសាង​សង់​អគារ​អធិការដ្ឋាន​ថ្មី​នោះ​ទេ ព្រោះថា​សំណង់​ដែល​អធិការដ្ឋាន​ផុស​ជា​បន្តបន្ទាប់​នោះ​ក្រោយ​ពេល​ទទួល​ជំនួយ​ជា​សាច់ប្រាក់​អគារ​គឺ​សំណង់​ចាស់​នៅ​ដដែល​មិន​មានការ​រីក​ចម្រើន​ទៅ​មុខ​ឡើយ ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក​ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ក្រុង​ឧ​ដុ​ង្ឋ​ម៉ែ​ជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​បែប​ច្រឡោត​តាម​ទូរ​សព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​25 មេ​សា ឆ្នាំ 2024 ថា រហូត​មក​ដល់​ពេល​នេះ សំណង់​អាគារ​កំពុង​តែ​សាងសង់​ដោយ​ពុំ​ទាន់​រួចរាល់​នោះ​ទេ​។​គឺ​មាន​លុយ​ក្នុង​ដៃ​តែ 3.000 ដុល្លារ​ប៉ុណ្ណោះ​មិន​មាន​លុយ​ច្រើន​ដូច​សេចក្តីរាយការណ៍​ទៅ​អ្នក​ព័ត៌មាន​ឡើយ ។

យ៉ាងណា​ក៏​ដោយ រឿង​រៃ​ប្រាក់​សាងសង់​អធិការដ្ឋាន​ហើយ​នៅ​មិន​ទាន់​បាន​ចេញ​លទ្ធផល​អី​នោះ វា​គង់តែ​ធ្លាយ​ដូច​បែក​ពាង​ប្រហុក​មិន​ខាន​ឡើយ ។ ពេល​ណា​មាន​ប្រតិកម្ម​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​ព្រោះ​សង្ស័យ «​ត្រីងៀត​ឆ្លៀត​ពង​»​នៅ​ក្នុង​រដូវប្រាំង​នេះ ហេ​! ហេ​!

ព័ត៌មាន​បន្ត​នឹង​ចេញផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ