ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​អស់​ហើយ​ដង​ផ្លូវក្រុងប៉ោយ​ប៉ែត បើ​ភ្លៀង​យ៉ាង​នេះ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ​ព្រះ​ភិ​រុណ​បាន​បង្អុរ​យ៉ាង​​ខ្លាំង​តាំងពី​កណ្តាល​អធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២  ​ខែកញ្ញា ឆ្នាំ​២០១៨ រហូត​​មក​ទល់​​ម៉ោង​ជិត​៩​​នេះ ​នៅ​មិន​ទាន់​រាំង​ទេ​ ដែល​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ជា​ពិសេស​​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្ត​​បន្ទាយ​មាន​ជ័យ ​៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា ​ព្រះ​ភិ​រុណ​បាន​បង្អុរ​យ៉ាង​​ខ្លាំង​តាំងពី​កណ្តាល​អធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២  ​ខែកញ្ញា ឆ្នាំ​២០១៨ រហូត​​មក​ទល់​​ម៉ោង​ជិត​៩​​នេះ ​នៅ​មិន​ទាន់​រាំង​ទេ​ ដែល​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ ជា​ពិសេស​​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រង​ការ​ជន់​លិច ​​លើកលែងតែ​ដងផ្លូវ​ជាតិ​លេខ​៥។​

សេចក្តី​រាយ​ការណ៍​បន្ត​ថា សូ​ម្បី​តែ​ដងផ្លូវ​បេតុង​មួយ​ចំនួន​ចាប់ពី​សាលាសង្កាត់​ប៉ោយ​ប៉ែត ទៅ​ទិស​ខាងជើង​ដែល​ពី​មុន​មិន​ធ្លាប់​រង​ការ​ជន់​លិចនោះ ​ពេល​នេះ​ក៏ធ្វើ​ឱ្យ​​​អ្នក​ដំណើរ​​បើកបរ​យានយន្ត​ត្រូវ​ឆ្លង​​កាត់ទឹក​​ផង​ដែរ​។ ចំណែក​​ចំណតរថយន្ត​ក្រុង​ និង​ទីតាំង​រង្វង់​មូល​ម្តុំ​មុខ​ការិយាល័យ​គយ​ និង​រដ្ឋាករ​ និង​ប៉ុស្តិ៍​​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ទឹក​ស.​ល្ហាច​តែ​ម្តង​។

ហើយ​​មក​ទល់​ពេល​នេះ​​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​គ្រោះថ្នាក់​ធម្មជាតិ​ណាមួយ​ចំពោះ​​ពលរដ្ឋ​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ