ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ជម្លោះ​ក្រុមហ៊ុន ជា សា​រ៉​ន នៅ​ខេត្តកំពត ៖ បង្ក​​កគណនី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជិត​១០០​ករណី

7 ខែ មុន
  • ភ្នំពេញ

តុលាការ​ខេត្តកំពត បាន​សម្រេច​បង្កក​គណនី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជិត​១០០​ករណី ព្រមទាំង​បង្កក​ដី​ឡូត៍​ចំនួន​ជាង​១៧៩០​ក្បាលដី នៅ​ក្នុង​រឿងអាស្រូវ

តុលាការ​ខេត្តកំពត បាន​សម្រេច​បង្កក​គណនី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជិត​១០០​ករណី ព្រមទាំង​បង្កក​ដី​ឡូត៍​ចំនួន​ជាង​១៧៩០​ក្បាលដី នៅ​ក្នុង​រឿងអាស្រូវ​របស់​ក្រុមហ៊ុន ជា សា​រ៉​ន នៅ​ខេត្តកំពត ពាក់ព័ន្ធ​នឹង​លុយកាក់​ចំនួន​៤០​លាន​ដុល្លារ​។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត ក៏​បានអោយ​ដឹង​ផែ​រថា រហូត​មក​ទល់​ពេល​នេះ សាលាដំបូង​ខេត្តកំពត បាន​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ១០​នាក់ បាន​ចេញ​ដីកា​បង្គាប់ អោយ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៩​នាក់ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ និង​បាន​ចេញ​ដីកា​បង្គាប់​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៤០​នាក់ និង​បាន​ចេញ​ដីកា​បង្គាប់​អោយ​ចូលខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​១០​នាក់ ដោយ​កំណត់​អោយ​ចូលខ្លួន​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ដល់​ថ្ងៃ​ទី​៩ ខែឧសភា​។

ខាងក្រោម​នេះ គឺជា​សេចក្តី​ប្រកាស​ព័ត៌មាន​ទាំងស្រុង​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពត ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ