នៅពេលដែលអ្នកមានផ្ទៃពោះ ប្រសិនជាអ្នកឡើងទម្ងន់វានឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូន និងអ្នក ម្យ៉ាងទៀតថែមទាំងអាចធ្វើឲ្យអ្នកពិបាកក្នុងការស្រកទម្ងន់មកវិញក្រោយពេលដែលអ្នកសម្រាលរួច ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបមួយចំនួនក្នុងការធ្វើឲ្យអ្នកមិនឡើងទម្ងន់ ។ តើមានអ្វីខ្លះទៅ ?
១-ត្រូវតែមានទម្លាប់បរិភោគល្អ ៖ អ្នកត្រូវតែបរិភោគអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ហើយមួយថ្ងៃអ្នកអាចស្រូបយកកាឡូរីចំនួនពី១៨០០ដល់២៤០០ទៅបានហើយ ព្រោះបើអ្នកបរិភោគលើស វានឹងអាចធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់ ។
២-កត់ត្រាកំណត់ហេតុនៃការបរិភោគ ៖ អ្នកអាចអានសៀវភៅដែលទាក់ទងនឹងអាហាររបស់ស្ត្រីមានផ្ទៃពោះ ឬអាចសួរយោលបល់របស់គ្រូពេទ្យក៏បានដែរ ដើម្បីធ្វើកំណត់ហេតុមួយដែលទាក់ទងនឹងរបបអាហារប្រចាំថ្ងៃ នោះអ្នកនឹងមិនងាយឡើងទម្ងន់នោះទេ ដោយសារតែអ្នកមានកំណត់ហេតុច្បាស់លាស់ ។
៣-កាត់បន្ថយភេសជ្ជៈដែលផ្អែម ៖ នៅពេលដែលអ្នកពិសាភេសជ្ជៈដែលផ្អែមច្រើន វានឹងធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកកើនឡើង ជាហេតុដែលអាចធ្វើឲ្យអ្នកងាយធាត់បំផុត ដូចនេះអ្នកអាចញ៉ាំទឹកដោះគោ និងទឹកបាន ព្រោះវាមិនអាចធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ ។
៤-ហាត់ប្រាណ ៖ អ្នកអាចដើរនៅតាមសួនច្បារចំនួន១៥នាទីនៅរៀងរាល់ថ្ងៃបាន នោះវានឹងជួយឲ្យអ្នកមានសុខភាពល្អ ហើយមិនងាយឡើងទម្ងន់នោះឡើយ ។
៥-អាហារ ៖ ចំណែកឯអាហារវិញ អ្នកអាចពិសារនំបុ័ង ស្រូវសាលី បន្លែ និងផ្លែឈើបាន នោះវានឹងជួយអ្នកមិនសូវឲ្យអ្នកធាត់បានទេ។
៦-ញ៉ាំទឹកច្រើន ៖ អ្នកអាចញ៉ាំទឹកមួយថ្ងៃចំនួនពី៨ទៅ១០កែវ ដើម្បីរក្សាជាតិទឹកក្នុងខ្លួន ថែមទាំងអាចកាត់បន្ថយមិនឲ្យអ្នកពិសារអាហារផ្សេងៗច្រើនឡើយ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ