ខេត្តព្រះវិហារ ៖ ច្រកទ្វារអានសេះជាច្រកដោះដូរទំនិញរវាងអាជីវករខ្មែរ និងថៃដ៏សំខាន់មួយ ដែលធ្វើឡើងតាមទម្លាប់យូរឆ្នាំមកហើយ ។ ទំនិញដែលអាជីវករនៃប្រទេសទាំងពីរតែងធ្វើការដោះដូរមានដូចជា ត្រីសាច់ មាន់ ទា កសិផល និងបន្លែព្រៃជាដើម ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅក្នុងរដូវវស្សានេះ ប្រជាជនកម្ពុជាកំពុងកាក់កបជាមួយនឹងការលក់សត្វកណ្តូបទៅឲ្យជនជាតិថៃ ដោយក្នុង១ថ្ងៃៗរាប់រយគីឡូក្រាមសម្រាប់យកទៅធ្វើជាអាហារដ៏ពេញនិយមរបស់ពួកគេ ។
លោក ម៉ក់ បារាំង ជាឈ្មួញទទួលទិញកណ្តូបនៅក្នុងផ្សារច្រកទ្វារអានសេះលើទឹកដីកម្ពុជា បានប្រាប់កោះសន្ដិភាពថា សត្វកណ្តូបនេះក្នុងមួយថ្ងៃ អាជីវករទាំងអស់អាចលក់ទៅឲ្យថៃ ចន្លោះពី៥០០គីឡូក្រាមទៅ១តោន ហើយថ្ងៃខ្លះ អាចនាំចេញទៅថៃពី២ទៅ៣តោនក៏មាន ប៉ុន្តែក្នុងឆ្នាំនេះ ពុំសូវមានកណ្តូបដូចឆ្នាំមុននោះទេ ។
លោកបន្ដថា ៖« នៅពេលរដូវលំហើយមកដល់ សត្វកណ្តូបក៏ចាប់ផ្តើមអស់ដែរ ហើយសត្វកណ្តូបដែលពួកគាត់យកមកលក់នេះ ភាគច្រើនឈ្មួញនៅខេត្តកំពង់ធំ ជាអ្នកដឹកមកដល់លើភ្នំដងរែកតែម្តងដើម្បីលក់ឲ្យពួកគាត់ជាឈ្មួញកណ្ដាលសម្រាប់លក់ឲ្យថៃ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី លី ដានីន ជាអាជីវករលក់ដូរនៅទីនោះ បាននិយាយថា អាជីវកររកស៊ីនៅទីនេះគឺលក់ដូរតាមរដូវកាលដូចជារដូវប្រាំង លក់ផ្សិតរងា ផ្សិតឈើ ចុងផ្តៅ និងកសិផលផ្សេងៗជាដើម ។ ចំណែកនៅរដូវវស្សានេះ មានសត្វកណ្តូប, កង្កែប, ដំឡូងទៀន និងចុងផ្តៅ សម្រាប់លក់ទៅឲ្យជនជាតិថៃ ដែលចូលមកលេងកម្សាន្តនៅច្រកទ្វារអានសេះ ។
អ្នកស្រីបញ្ជាក់ថា ៖« ក្នុងមួយថ្ងៃ អាជីវករម្នាក់ៗអាចលក់សត្វកណ្តូបទៅឲ្យថៃ ក្នុងចន្លោះពី២០ទៅ២៥គីឡូក្រាម ក្នុងតម្លៃ៣០០បាត ស្មើនឹងជាង៣ម៉ឺនរៀល ក្នុង១គីឡូក្រាម »។
អ្នកស្រីបន្ថែមថា ៖« ក្រោយពេលផុតរដូវសត្វកណ្តូប ពួកគាត់មានទំនិញដូចជា បន្លែ ផ្សេងៗទៀតទៅតាមរដូវរបស់បន្លែព្រៃ ដូចជា ចុងផ្តៅ ស្លឹកព្រិច ផ្សិត និងកសិផលកសិកម្មផ្សេងៗជាដើម ។
បើតាមការលើកឡើងរបស់ជនជាតិថៃម្នាក់ ដែលបាននាំគ្នាចូលមកទិញសត្វកណ្តូបនៅក្នុងផ្សារអានសេះទឹកដីកម្ពុជា បានប្រាប់ថា សត្វកណ្តូបពេញនិយមខ្លាំងសម្រាប់យកទៅធ្វើជាអាហាររបស់ជនជាតិថៃ ដែលមានរសជាតិឆ្ងាញ់ ពិសេសនោះ គេយកសត្វកណ្តូបទៅបំពង រួចហូបជាមួយបុកល្ហុងជាដើម ។
ជនជាតិថៃរូបនេះបញ្ជាក់ថា ៖« នៅប្រទេសថៃពុំមានសត្វកណ្តូបដូចកម្ពុជានោះទេ ហើយកណ្តូបនេះភាគច្រើនមាននៅតាមចម្ការ ពិសេសចម្ការពោត ប៉ុន្តែនៅថៃ កសិករប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតច្រើន ទើបធ្វើឲ្យស្រុកពួកគេ ពុំមានសត្វកណ្តូបដូចកម្ពុជាឡើយ »៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...