ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​ដឹក​ដូច​ដឹក​យក្ស​មួយ​ចឹ​ង មានអី​ទ្រ​រួច​លោក​អ្ហើ​យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត FUSO ធន់​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​មក​កិន​មាត់​លូ​បាក់​ផុង​ជាប់​កង់​ក្រោយ​ប៉ះ​ជើង​ម្ខាង​ឡើង​លើ​ច្រ​ង៉ាង​ស្ទើរតែ​ក្រឡាប់​ទៅ​ហើយ​នោះ​ទំនងជា​ដឹក​ធ្ងន់​ច្រើន​ហួស​កម្រិត​ពេក​ទើបបាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​ស​ម្បិ​ត្តិ​រដ្ឋ​ធ្វើ​អោយ​ខូចខាត​សម្បត្តិ​សាធារណៈ​បែប​នេះ ហើយ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​បញ្ជូន​យក​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ករណី​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ រថយន្ត FUSO ធន់​ធំ​ដឹក​ខ្សាច់​មួយ​គ្រឿង​បាន​បើក​មក​កិន​មាត់​លូ​បាក់​ផុង​ជាប់​កង់​ក្រោយ​ប៉ះ​ជើង​ម្ខាង​ឡើង​លើ​ច្រ​ង៉ាង​ស្ទើរតែ​ក្រឡាប់​ទៅ​ហើយ​នោះ​ទំនងជា​ដឹក​ធ្ងន់​ច្រើន​ហួស​កម្រិត​ពេក​ទើបបាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​ស​ម្បិ​ត្តិ​រដ្ឋ​ធ្វើ​អោយ​ខូចខាត​សម្បត្តិ​សាធារណៈ​បែប​នេះ ហើយ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​បញ្ជូន​យក​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ករណី​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ហាង​លក់​គ្រឿង​សង្ហា​រឹម​យីហោ ហេង ហេង ២ ផ្លូវ​លេខ​៤៨៤ កែង​នឹង​ផ្លូវ​លេខ​៩៩ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

លោក ប៊ុ​ន សុ​ភ័ក្ត្រ អភិបាលរង​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ខ្សាច់​ដែល​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ​នេះ​គឺ​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-១៦៤១ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ផង​ដែរ ។

មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក FUSO ធន់​ធំ​មួយ​គ្រឿង​ខាងលើ​ដែល​មាន​ដឹក​ខ្សាច់​ពេញ​កាច​ទ្រុង​​រថយន្ត​យ៉ាង​ធ្ងន់​ផង​ដែរ​នោះ​បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​គោលបំណង​ទៅ​កាន់​ដេប៉ូ​មួយ​កន្លែង​នៅ​ឯ​ម្តុំ​កំ​បូល​ឯណោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ដឹក​ខ្សាច់​ខាងលើ​ក៏​បាន​បើកប​ត់ទៅ​ខាងឆ្វេង​ដៃ​ហើយ​ក៏​បាន​ទៅ​កិន​គំរប​លូ​បាក់​ស្រុត​ផុង​ជាប់​កង់​ក្រោយ​ម្ខាង​ជាប់ និង​បះជើង​ស្ទើរតែ​ក្រឡាប់​ទៅ​ហើយ​បែប​នេះ​តែ​ម្តង ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​រថយន្ត​ធន់​ធំ​ដឹក​ខ្សាច់​កិន​បំផ្លាញ​លូ​សាធារណៈ​នេះ​ដែរ គឺ​បង្ក​ឡើង​ដោយ​សារ​តែ​ការ​ដឹក​ធ្ងន់​លើស​ចំណុះ​ពេក​ទើប​ធ្វើ​ឱ្យ​បាក់​លូ​ស្រុត​ផុង​ជាប់​កង់​រថយន្ត​ផ្អៀង ម្ខាង​ស្ទើរតែ​ក្រឡាប់​បែប​នេះនោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង​ហៅ​រថយន្ត​មក​ស្ទូច​យករ​រថយន្ត FUSO ដឹក​ខ្សាច់​បង្ក​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ