ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ទីតាំង​ផ្សេង​គ្នា ក្នុង​ថ្ងៃ​តែ​មួយ ឃាត់​​មុខសញ្ញា​សង្ស័យ​៥​នាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ល្បាត​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏ប្រទះ​ឃើញ​ជនសង្ស័យ​មុខសញ្ញា​ចំនួន​២​នាក់ នៅ​ចំណុច​ខាងជើង​បុរី​ហ្គូ​ត​ឡាក់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​សាកសួរ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ល្បាត​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏ប្រទះ​ឃើញ​ជនសង្ស័យ​មុខសញ្ញា​ចំនួន​២​នាក់ នៅ​ចំណុច​ខាងជើង​បុរី​ហ្គូ​ត​ឡាក់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ១​កញ្ចប់​តូច​។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ឈួ​ន ហួ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​សួន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​សី ឡា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​តា​សួន សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

បន្ទាប់​មក នៅ​វេលា​ម៉ោង​២​និង ៥០​នាទី​យប់​ថ្ងៃ​ទី​១០ ខែ កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង
ញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ល្បាត​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជា​មុខសញ្ញា​ចំនួន​៣​នាក់​ទៀត នៅ​ចំណុច​តាម​ផ្លូវជាតិ​លេខ​៥ មុខ​ផ្លូវ​ចូល​វិទ្យាល័យ​អូរ​ជ្រៅ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ ម៉ៅ ជា ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ ទូច ចាន់​រ៉ាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ថ្មី សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ​ខេត្តបន្ទាយមានជ័យ និង​៣-​ឈ្មោះ ផាត វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ ក្នុង​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ធ្វើការ​សាកសួរ និង​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​តូច និង​ដែកកេះ​ចំនួន​១​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​​​​៥នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​មក​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​៕

កែសម្រួលដោយ