ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅឋាន​ប្រជា​ពល​រដ្ឋ​ជាង​100ខ្នង​​ត្រូវ​​រងការ​ខូច​ខាត​​ដោយ​សារ​ខ្យល់​កន្ត្រាក់

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖​ ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​​​ជាង​​១០០ខ្នង​ នៅ​ក្នុង​​ស្រុក​ចំនួន​​៣​នៃ​ខេត្ត​បន្ទាយ​មានជ័យ​​​ បាន​រង​ការ​ខូច​ខាត​​​ដោយ​សារ​ខ្យល់​​កន្ត្រាក់​​​ កាល​ពីវេលាម៉ោង​​២ ថ្ងៃ​ទី​​៥ និង​៦​ឧសភា ។​តាម​ប្រភព​ព័ត​មាន​​ពី​នគរ​បាល​ស្រុកម៉ាឡៃ​​នា​ថ្ងៃ​ទី​​៧ ឧសភា នេះ​ថា ​នៅ​ឃុំ​តាគង់ ស្រុកម៉ា​ឡៃ មាន​ភូមិ​ចំនួន​៣​​គឺ ភូមិ​បល្ល័ង្ក​​ចំណុច​ប្រសា​ទ​​ រាំង​​​រងនូវ​ផល​ប៉ះពាល់​ចំនួន​៥៤​ខ្នង​ ​ខូច​ខាត​ទាំង​

ខេត្ត​បន្ទាយ​មានជ័យ​ ៖​ ​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​​​ជាង​​១០០ខ្នង​ នៅ​ក្នុង​​ស្រុក​ចំនួន​​៣​នៃ​ខេត្ត​បន្ទាយ​មានជ័យ​​​ បាន​រង​ការ​ខូច​ខាត​​​ដោយ​សារ​ខ្យល់​​កន្ត្រាក់​​​ កាល​ពីវេលាម៉ោង​​២ ថ្ងៃ​ទី​​៥ និង​៦​ឧសភា ។​តាម​ប្រភព​ព័ត​មាន​​ពី​នគរ​បាល​ស្រុកម៉ាឡៃ​​នា​ថ្ងៃ​ទី​​៧ ឧសភា នេះ​ថា ​នៅ​ឃុំ​តាគង់ ស្រុកម៉ា​ឡៃ មាន​ភូមិ​ចំនួន​៣​​គឺ ភូមិ​បល្ល័ង្ក​​ចំណុច​ប្រសា​ទ​​ រាំង​​​រងនូវ​ផល​ប៉ះពាល់​ចំនួន​៥៤​ខ្នង​ ​ខូច​ខាត​ទាំង​ស្រុង​ចំនួន​១៩​ខ្នង​ ចំណុច​បុស្ប​ធំ​ជើង​ ​រង​នូវ​ផល​ប៉ះ​ពាល់​ចំនួន​២៤​ខ្នង​ ​ខូច​ខាត​ទាំង​ស្រុង​ចំនួន​៣​ខ្នង​​ចំណុច​បុស្ប​​ធំត្បូង​ចំនួន​៣០​ខ្នង​ ខូច​ខាត​ទាំង​ស្រុង​ចំនួន​២ខ្នង​ ​ភូមិ​ស្រះ​ភ្លោះ​​ ច​ំនួន​៥​ខ្នង​​ ខូច​ខាត​ទាំង​​ស្រុង​១​ខ្នង​និង​ភូមិ​ខ្ជា​យ​ខូច​ខាត​ចំនួន​៤​ខ្នង​របើក​ដំបូល​ សរុប​ចំនួន​១១៧​ខ្នង​ក្នុង​នោះ​ខូច​ខាត​ទាំង​ស្រុក​ចំនួន​២៥​ខ្នង និង​រ​បើក​ដំបូល ​ជញ្ជាំ​ងចំនួន​៩២​ខ្នង​ ​។ ហេតុ​ការណ៍​ដ៏​អា​ក្រក់​នេះ​បាន​កើ​ត​ឡើង​​​កាល​ពី​​វេលា​ម៉ោង​៥​ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៥​ ឧសភា​ មាន​ខ្យ​ល់​​កន្ត្រាក់​​​ ។​ ក្នុង​ហេតុ​​ការណ៍​នោះបណ្តា​ល​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន​​៨​នាក់​ ស្រី​​ម្នាក់​ រង​របួស​មធ្យម​ និង​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់​ដោយ​សារ​រន្ទះ​បាញ់​ ។

​ប្រភព​ព័ត៌​មាន​ដដែល​បាន​បន្តថា​​ ក្រោយ​ពេល​​កើត​ហេតុ​រួច​មក​ នៅ​ព្រឹក​ថ្ងៃទី​​៦​​ ឧសភា​​​ កម្លាំង​នគ​រ​បាល​វរ​សេ​នា​តូច​ នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​​បាន​ចុះ​ទៅ​ជួយ​រុះ​រើ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ដែល​រង​នូវ​ការ​ខូច​ខាត​ទាំង​ស្រុង​ ​និង​ប្រមូល​ឈើ​ស័ង្ក​សី​​គរ​ទុក​ដាក់​​ឱ្យ​ទៀត​ផង​ ។​​ដោយ​ឡែក​នៅ​ស្រុក​មង្គល​បូរី​​​ ​នា​ល្ងាច​ថ្ងៃ​ទី៥​​ ​ឧសភា​ ​​កន្លង​ទៅ​នេះ​​មាន​ឃុំច​ំនួន​២​គឺ​ឃុំ​ចំណោ​ម​ និង​ឃុំ​គោក​​បល័្លង្ក​ ត្រូវ​បាន​ខ្យល់​​​កន្រ្តា​ក់​​​បោក​បក់​​បណ្តាល​ឲ្យ​ខូច​ខាត​លំនៅ​ឋាន​ប្រជា​​​ពល​រដ្ឋច​ំនួន​១៣​ខ្នង​ ។ ក្នុង​នោះ​ឃុំ​ចំណោ​ម​​​រង​ការ​ខូច​ខាត​ផ្ទះ​​៧​ខ្នង​ ឃុំ​គោក​បល្ល័ង្ក​រង​ការ​ខូច​ខាត​ផ្ទះ​ចំនួន​៦​ខ្នង​​ និង​ខូច​ខាត​ទាំ​ង​ស្រុង​ចំនួន​៤​ខ្នង​​​​ រីឯ​នៅ​​ស្រុក​ព្រះនេត្រព្រះ​​នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃទី​​៦​ ​ឧសភា​​​​​​ លំ​នៅ​​ឋាន​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​​៩​ខ្នង​​ នៅ​​ឃុំ​​ភ្នំ​លៀប ​​ត្រូវ​​រង​ការ​ខូច​ខាត​ដោយ​សារខ​្យល់​​កន្ត្រាក់​​នេះ​ផង​ដែរ  ។

​សូម​បញ្ជាក់​ថា យោង​តា​ម​​ការ​ប្រ​កាស​របស់​​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​​ កាល​ពី​ខែ​​មុន​បាន​ឱ្យ​ដឹង​ថា ​ផ្គរ រ​ន្ទះ និង​ខ្យល់​កន្ត្រាក់​​​នឹង​ថម​​ថយ​​ឥ​ទ្ធ​ិពល​​នៅ​ពាក់​កណ្ដាល​ខែ​សីហាខាងមុខ​​ ។ ​តាម​ការ​ឱ្យ​ដឹង​​នេះ​​​ឃើញ​ថា មាន​​ការ​ប្រឈម​ដោយ​គ្រោះ​ធម្ម​ជាតិ​​ក្នុង​រដូវ​ស្សា​ច្រើន​ខែ​​ទៅ​មុខ​ទៀត​ផង​ ៕