ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ពាក់​ព័​ន្ធវិស័យសេដ្ឋកិច្ច​មាន​សុទិដ្ឋិនិយម​ចំពោះ​រដ្ឋាភិបាល​អាណត្តិ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ដែល​ធ្វើ​ការងារ​ពាក់​ព័​ន្ឋ​យ៉ាង​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​បាន​សម្តែង​សុទិដ្ឋិនិយម ចំពោះ​ការ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ចាប់ផ្តើម​ចេញដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៦ កញ្ញា​នេះ​។ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កញ្ញា​នេះ​ថា…

ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​ដែល​ធ្វើ​ការងារ​ពាក់​ព័​ន្ឋ​យ៉ាង​សកម្ម​ក្នុង​វិស័យសេដ្ឋកិច្ច​បាន​សម្តែង​សុទិដ្ឋិនិយម ចំពោះ​ការ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នូវ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ចាប់ផ្តើម​ចេញដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៦ កញ្ញា​នេះ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វ​ណ្ឌី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កញ្ញា​នេះ​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍ​ថ្មី​ៗ​បន្ថែម​​ទៀត និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់​វិស័យ​ទេសចរណ៍ នឹង​បន្ត​រីក​ចម្រើន​ថែម​ទៀត ដោយ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ នឹង​មក​ទស្សនា​កម្ពុជា​កើនឡើង​។

លោក​បន្ត​ថា ជាមួយនឹង​កំនើន​នៃ​អាកាសចរណ៍ និង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ អ្វី​ដែល​លោក​ចង់បាន​គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​យកចិត្តទុកដាក់​បញ្ហា​អនា​ម័យ និង​កាក​សំណល់​នានា ដែល​ជា​បញ្ហា​ប្រឈម​មួយ​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា “​យើង​រីករាយ​ចំពោះ​ស​មិ​ទ្ឋិ​ផល​អាណត្តិ​ទី​៥​កន្លង​មកនេះ ហើយ​ខ្ញុំ​រំពឹង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​ធ្វើ​ការងារ​កាន់តែ​មាន​ប្រ​សិ​ទ្ឋិ​ភាព​ជាង​មុន និង​ប្រសើរ​ជាង​មុន​”​។

លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ លោក​ឧកញ៉ា​លឹ​ម ហេង​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​សេដ្ឋ​កិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​បន្ត​មាន​ភាព​រីក​ចម្រើន​បន្ត​ទៀត​។​លោក​ឧកញ៉ា​បាន​បន្ត​ថា ការ​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន​បន្ត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ពិតជា​រឿង​ដ៏​ប្រសើរ ព្រោះ​វា​ជា​ឳ​កាស​ដែល​សម្តេច អាច​បន្ត​អនុវត្តន៍​នូវ​គោលនយោបាយ និង​ផែន​ការ​​យុ​ទ្ឋ​សាស្ត្រ ដែល​បាន​អនុវត្តន៍​កន្លង​មក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា​ឆ្ពោះទៅ​កាន់​វិបុលភាព​នា​ពេល​អនាគត​។

លោក​ឧកញ៉ា​បាន​បន្ត​ថា “​វិស័យ​ពាណិជ្ជ កម្ម​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន ហើយ​ខ្ញុំ​គិត​ថា ទីផ្សារ​កម្ពុជា​នឹង​ត្រូវធ្វើ​ពិពិធ​កម្ម​បន្ថែម​ទៀត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​”​។

អ្នក​នាង​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ កញ្ញា​នេះ​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​លឿន ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដែល​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព​នយោ​បាយ និង​កំនើនសេដ្ឋកិច្ច​យ៉ាង​រ៉ឹង​មាំ​។ អ្នក​នាង​បន្ត​ថា កម្ពុជា​បាន​ក្លាយជា​គោលដៅ​នៃ​ការ​វិនិយោគ​ពី​អន្តរជាតិ ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដោយសារ​កត្តា​ខាងលើ​នេះ​។

អ្នក​នាង​បន្ត​ថា “​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ថា​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​ប​ន្យ​រីក​ចម្រើន​​ថែម​ទៀត​សម្រាប់​អាណត្តិ​ថ្មី​នេះ ដោយសារ​កំនើន​នៃ​លំហូរ​FDI​នៅ​កម្ពុជា ខណៈ​​កំនើនសេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​យ៉ាង​រ៉ឹង​មាំ​បន្ត​ទៀត​”​។

នៅ​ថ្ងៃ​ទី​៦​កញ្ញា​ម្សិល​ម៉ិ​ញ​នេះ រដ្ឋសភា​ជាតិ​នឹង​បោះ​ឆ្នោត​ជ្រើសតាំង​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨ ២០២២​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ