វៀតណាម​ទាក់ទាញ​ការ​វិនិយោគ​តាម​រយៈ​ខ្សែក្រវាត់ និង​វិ​ថី​ច្រើន​ជាងគេ


ទីក្រុង​ហូ​ជី​មិ​ញ ៖ យោង​តាម​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន Uoolu ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ធំ​ៗ​ទាំង​១០​ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​វិនិយោគិន​អចលនទ្រព្យ ក្រោម​ការ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី របស់​ប្រទេស​ចិន បាន​ច្រើន​ជាងគេ ។

ការ​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី នេះ ត្រូវ​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​កាលពី​ឆ្នាំ​២០១៣ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​អាស៊ី​ដទៃ ។ តាំងពី​ពេល​នោះ​មក សកម្មភាព​រវាង​ប្រទេស​ចិន និង​ប្រទេស​ក្នុ​ង​តំបន់​អាស៊ី កើនឡើង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ផ្នែក​ការ​វិនិយោគ​លើ​អចលនទ្រព្យ ។

ក្នុង​របាយការណ៍​ខាងលើ Uoolu បាន​ជ្រើស​យក​ប្រទេស​ចំនួន​៨​ក្នុង​អាស៊ី​អាគ្នេយ៍ និង​២​ប្រទេស​មក​ពី​មជ្ឈិម​បូព៌​៌ា​ដោយ​យោង​ទៅ​តាម​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍ ដើម្បី​វាយតម្លៃ​លើ​ហារ​និ​ភ័យ​នៃ​ការ​វិនិយោគ​ក្នុង​តំបន់ ។

ប្រទេស​ទាំង​១០​ត្រូវ​បាន​ចាត់តាំង​ដោយ​យោង​តាម​លក្ខណៈ​វិនិច្ឆ័យ​ខុស​ៗ​គ្នា​ដូច​ជា​អត្រា​​លូតលាស់​នៃ​តម្លៃ​ផ្ទះ​ជាដើម ។ ទិន្នន័យ​នេះ​បង្ហាញ​ពី​ទីផ្សារ​ដែល​សំខាន់​និង​ងាយ​ចូល​វិនិយោគ​ក្នុង​តំបន់ រួម​ទាំង​ប្រជាសាស្ត្រ​នៃ​វិនិយោគិន​ជនជាតិ​ចិន​ផង​ដែរ ។

វិនិយោគិន​ធំ​ៗ​មាន​អាយុ​រវាង​ពី​៣០​ទៅ​៤៩​ឆ្នាំ និង​ភាគច្រើន​មក​ពី​វិស័យ​ថ្មី​ៗ ។ វិនិយោ​គិន​ដែល​មក​ពី​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​អុ​ិ​ន​ធើ​រ​ណេ​ត​ស្មើ​ប្រមាណ​៣១%​នៃ​វិនិ​យោគិន​ដែល​បើក​ដំណើរការ​អាជីវកម្ម​បច្ចេកវិទ្យា​ទូរស័ព្ទ និង​ផ្តល់​សេវាកម្ម​ថ្មី​ៗ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ