ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មកថិក​សម្តែងធម៌​ដោយសេច​ក្តី​អនុគ្រោះ

5 ឆ្នាំ មុន

បាន​នាម​ថា ធម្មកថិក ត្រូវ​ប្រកបដោយ​អង្គ​១០​យ៉ាងទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក​ពេញ​លក្ខណៈ ព្រោះ​នាំ​អ្នក​ស្តាប់​ទៅ​រក​សេចក្តីសុខ នឿយណាយ​ចាក​ភព ។ ១-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វេទនា…

បាន​នាម​ថា ធម្មកថិក ត្រូវ​ប្រកបដោយ​អង្គ​១០​យ៉ាងទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក​ពេញ​លក្ខណៈ ព្រោះ​នាំ​អ្នក​ស្តាប់​ទៅ​រក​សេចក្តីសុខ នឿយណាយ​ចាក​ភព ។

១-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វេទនា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

២-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ​ដើម្បី​ការ​រលត់​នៃ​សង្ខារ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៣-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​អវិជ្ជា ទើប​គួរ​ហៅ​ថា ភិក្ខុ​ធម្មកថិក ។

៤-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ឧបាទាន ទើប​គួរ​ហៅ​ ភិក្ខុ​ជា​ធម្មកថិក​បាន ។

៥-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​តណ្ហា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៦-​បើ​ភិក្ខុ​សំដែង​ធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​នាមរូប ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៧-​បើ​ភិក្ខុ​សំដែង​ធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វិញ្ញាណ ។

៨-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់ នៃ​ជរា មរណៈ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

៩-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ជាតិ ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក​បាន ។

១០-​បើ​ភិក្ខុ​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ភព ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

ភិក្ខុ​អង្គ​ណា​សម្តែងធម៌​ប្រកបដោយ​អង្គ​ទាំង​១០​ប្រការ​នេះ​ទើបបាន​ឈ្មោះ​ថា​ជា​ធម្ម​ថិ​ក លោក​អ្នក​សម្តែងធម៌​ពិត​ៗ ។