ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ដឹង​គាត់​ស្លា.ប់​ដោយសារ​អ្វី​ឱ្យពិតប្រាកដ ​តែ​លើ​ខ្លួន​មាន​បាក់ឆ្អឹង​ជំនី​ខាងស្តាំ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា សព​មាន​អាយុ​ប្រហែល​៤១​ឆ្នាំ ក​ម្អ​ស់​១,៥៥​ម៉ែត្រ សម្បុរ​សណ្តែកបាយ ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស អត់​ស្លៀកខោ ដែល​តាម​ការ​សន្និដ្ឋាន​ពី​មន្ត្រី​ជំនាញ និង​មន្ត្រី​ពេទ្យ​ស្រុក​កំពង់​សីលា អះអាង​ជា​បណ្តោះអាសន្ន​ថា សព​អាច​នឹង​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរា​ចរណ៍ ដោយ​ពិនិត្យ​ឃើញ​មាន​បាក់ឆ្អឹង​ជំនី​ខាងស្តាំ និង​មាន​ដាន​ស្នាម​កង់​ឡាន​នៅ​នឹង​កន្លែង​ក្បែរ​សាកសព​ផង​ដែរ ។​

​បច្ចុប្បន្ន​សព​ត្រូវ​បានសមត្ថកិច្ច​អាជ្ញាធរ​កំពុង​ចាត់ចែង​យក​ទៅ​កប់​ទុកជា​បណ្តោះអាសន្ន​នៅ​វត្ត​ព្រៃ​ប្រសិទ្ធ​ក្បែរ​កន្លែង​កើតហេតុដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ