ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​គួរ​តែ​អាន ព្រោះ​ជួយ​ទប់ស្កាត់​បង្ការពពួ​ក​ផ្សិត​!

5 ឆ្នាំ មុន

ការ​ថែរក្សា​អនាម័យ​បាន​ល្អ នឹង​ជួយ​ទប់ស្កាត់​ពពួក​ផ្សិត និង​ជួយ​ព្យាបាល​បញ្ហា​រមាស់ ឬ​ការ​ឡើងក​ន្តួ​ល​ក្រហម​លើ​ប្រដាប់​ភេទ​។ លាង​សម្អាត​លិង្គ​ឲ្យ​បាន​ស្អាត ៖ ការ​លាង​សម្អាត​ប្រដាប់​ភេទ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ជា​ពិសេស​​នៅ​តំបន់​លិង្គ​ឲ្យ​បាន​ស្អាត​ល្អ​អាច​ជួយ​បង្ការ ឬ​ព្យាបាល​ជំងឺ​បុរស​បាន​។ ហើយ​ត្រូវ​ធានា​ថា…

ការ​ថែរក្សា​អនាម័យ​បាន​ល្អ នឹង​ជួយ​ទប់ស្កាត់​ពពួក​ផ្សិត និង​ជួយ​ព្យាបាល​បញ្ហា​រមាស់ ឬ​ការ​ឡើងក​ន្តួ​ល​ក្រហម​លើ​ប្រដាប់​ភេទ​។

លាង​សម្អាត​លិង្គ​ឲ្យ​បាន​ស្អាត ៖ ការ​លាង​សម្អាត​ប្រដាប់​ភេទ​ដោយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ជា​ពិសេស​​នៅ​តំបន់​លិង្គ​ឲ្យ​បាន​ស្អាត​ល្អ​អាច​ជួយ​បង្ការ ឬ​ព្យាបាល​ជំងឺ​បុរស​បាន​។ ហើយ​ត្រូវ​ធានា​ថា អ្នក​បាន​ជូត​សម្អាត ស្ងួត​បន្ទាប់​ពី​លាង​សម្អាត​។ ប៉ុន្តែ ចូរ​ជៀសវាង​ការ​ប្រើ​សាប៊ូ​ងូតទឹក​ខ្លាំង​ៗ ពីព្រោះ​អាច​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​ៗ​។

ព័ត៌មាន​ជំនួយ សម្រាប់​ការ​ថែរក្សា​អនាម័យ​ល្អ​រួម​មាន ៖

1. លាង​លិង្គ​ដោយ​ប្រុង​ប្រយ័ត្ន​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ

2. កុំ​ប្រើ​ជែ​ល ឬ​សាប៊ូ​លើ​ប្រដាប់បន្តពូជ ដោយសារ​តែ​វា​អាច​បណ្តាល​ឲ្យ​រលាក

3. ជូត​ឲ្យ​លិង្គ​ស្ងួត​ដោយ​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​លាង​សម្អាត

4. ស្លៀកខោ​ក្រណាត់​កប្បាស​រលុង​ៗ ដើម្បី​ជួយ​រក្សា​ផ្ទៃ​ប្រដាប់បន្តពូជ​ឲ្យ​ស្ងួត និង​ត្រជាក់​ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ