ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់​នឹង​ចេញ​រូបរាង​ក្នុង​ពេល​ឆាប់​ៗ​នេះ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ ដែល​ជា​ស្ពាន​ទី​៧ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​រួច​ហើយ គឺ​នៅ​រង់​ចាំតែ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ស្ថានីយ​លក់​សាំង​សូ​គី​ម៉ិច និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ នឹង​ចាប់ផ្តើម​បើក​ការ​រ​ដ្ឋា​ន​ភ្លាម ហើយ​នៅ​ពេល​សាងសង់​រួច តំបន់​ច្រមុះជ្រូក​ក្បាល​គឺ​អាច​ដោះស្រាយ​ការ​កកស្ទះ​បាន​ទាំងស្រុង…

រាជធានី​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ ដែល​ជា​ស្ពាន​ទី​៧ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​រួច​ហើយ គឺ​នៅ​រង់​ចាំតែ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ស្ថានីយ​លក់​សាំង​សូ​គី​ម៉ិច និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ នឹង​ចាប់ផ្តើម​បើក​ការ​រ​ដ្ឋា​ន​ភ្លាម ហើយ​នៅ​ពេល​សាងសង់​រួច តំបន់​ច្រមុះជ្រូក​ក្បាល​គឺ​អាច​ដោះស្រាយ​ការ​កកស្ទះ​បាន​ទាំងស្រុង ដូច​នៅ​តំបន់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​តែ​ម្តង ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ត្រៀម​រៀបចំ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ត្រង់​ចំណុចប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនី​វង្ស​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់រ​ខណ្ឌមានជ័យ​និង​ខណ្ឌចំការមន ឬ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ។​គម្រោង​នេះ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​សាងសង់​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ កាលពីដើម​ស​ប្តា​ហ៏​កន្លង​មកនេះ ។

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​កិច្ចប្រជុំ​នោះ បាន​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ជុំរុញ​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់​ឲ្យ​បាន​លឿន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​នេះ ឈាន​ដល់​ការ​បើក​ការដ្ឋានឆាប់​ៗ ដើម្បី​កាត់​បន្ថយ​ឲ្យ​បាន​នូវ​ការ​កកស្ទះ​ចរាចរ​ដែល​ជា​បញ្ហា​ប្រឈម​រាល់ថ្ងៃ​នោះ ។

សូម​រំលឹក​ថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ និង​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ជំរុញ​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់ ដើម្បី​ឈាន​ទៅ​ដល់​ការ​សាងសង់​នៅ​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ