ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​ឆ្លងកាត់​បាន​តែ​ម៉ូតូ និង​រថយន្ត​តូច​ប៉ុណ្ណោះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​ពី​ស្រុក​បាភ្នំ មក​កាន់​ស្រុក​ពាមរ​ក៌ និង​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង​ត្រង់​ចំណុច​ផ្លូវបំបែក​កែង​ស្នេ​ហ៌ ប៉ុន្តែ​ដោយ សារ​ផ្លូវ​១​នេះ​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច និង​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ក្រុម​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទើប កាលពី​ថ្ងៃ​ទី​១៦…

ខេត្តព្រៃវែង ៖ ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​ពី​ស្រុក​បាភ្នំ មក​កាន់​ស្រុក​ពាមរ​ក៌ និង​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង​ត្រង់​ចំណុច​ផ្លូវបំបែក​កែង​ស្នេ​ហ៌ ប៉ុន្តែ​ដោយ សារ​ផ្លូវ​១​នេះ​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច និង​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ចំពោះ​ក្រុម​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទើប កាលពី​ថ្ងៃ​ទី​១៦ សីហា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​បិទផ្លូវ​នេះ និង​ហាម​លែង​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​រហូត​ដល់​ទឹក​ស្រក​អស់​វិញ ។

បើ​ទោះបីជា​មានការ​ដាក់​បម្រាម​ហាមឃាត់​យ៉ាងនេះ​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​តែ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ​ដដែល តាម​រយៈ​កង់ ម៉ូតូ និង​រថយន្ត​ធុន​តូច​ៗ លើកលែងតែ​រថយន្ត​ធំ​ៗ ទើប​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​នៅ​តែ​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ផ្លូវ​នេះ​បាន​ដោយសារ តែ​មាន​ទូកដរ ឬ​ហៅ​ថា កា​ផា ប្រមាណ​ជាង​១០​គ្រឿង​ដែល​ចាំ​ចម្លង​អ្នកដំណើរ​ពី​ចុង​ទំនប់​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​ជា​រៀងរាល់ថ្ងៃ ដោយ​តម្លៃ​ឆ្លង​ដរ​ក្នុង​ម៉ូតូ​១​គ្រឿង តម្លៃ​២​ពាន់​រៀល រថយន្ត​១​គ្រឿង​តម្លៃ​១​ម៉ឺន​រៀល ចំណែក​មនុស្ស​ថ្មើរជើង គឺ​មិន​យក​លុយ​នោះ​ទេ ។

លើស​ពី​នេះ​ទៅ​ទៀត គឺ​កាលពី​ថ្ងៃ​ទី​២ កញ្ញា​កន្លង​ទៅ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ទទួល​បានការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ស្រុក​បាភ្នំ​បាន​នាំ​គ្នា​មក​សាងសង​ស្ពាន​ឆ្លង​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៌​នេះ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​អ្នកដំណើរ​កាន់តែ​មាន​ភាព​ងាយស្រួល​ថែម​ទៀត ។

បងប្រុស មិន វី ជា​ម្ចាស់​សំណង់​ស្ពាន​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ពាន​ដែល​គាត់​កំពុង​ធ្វើ​នេះ​មាន​ទទឹង​ប្រវែង​២,៣​ម៉ែត្រ និង​បណ្តោយ​ប្រវែង​២៣០​ម៉ែត្រ ដោយ​សាងសង់​ពី​គ្រឿង​ដែក និង​ដាក់​ឈើ​ក្តារ​ទម្រ​បាត ហើយ​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​០២ កញ្ញា​នេះ និង​បញ្ចប់​ការ​សាងសង់​នៅ​ថ្ងៃ​ទី​០៩ កញ្ញា​ខាង​មុខ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ ហើយ​នៅ​ពេល​បើក​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់ គឺ​អាជ្ញាធរ​ស្រុក​តម្រូវ​ឲ្យ​យក​ប្រាក់​ថ្លៃ​ឆ្លងកាត់​ពី​ក្រុម​អ្នកដំណើរ​វិញ​សម្រាប់​ម៉ូតូ​តម្លៃ​១៥០០​រៀល និង​រថយន្ត​១​ម៉ឺន​រៀល​(​ឆ្លង​បាន​តែ​រថយន្ត​តូច ) ។

ដោយឡែក​ក្រុម​ប្រជាពលរដ្ឋ​វិញ​បាន​លើក​ឡើង​ថា ពួក​គាត់​ក៏​មានការ​ត្រេកអរ​ដែរ ដោយ​បាន​គេ​ធ្វើ​ស្ពាន​បែប​នេះ ព្រោះ​រាល់​ថ្ងៃនេះ​ពួក​គាត់​ឆ្លងកាត់​ដោយ​ការ​ជិះទូក​ដរ គឺ​មានការ​ពិបាក​ណាស់​ពេល​ឆ្លង​ដរ​ម្តង​ៗ ព្រោះ​ត្រូវ​រង់ចាំ​រហូត​ទាល់តែ​ពេញ​ទូក​ទើប​ម្ចាស់​ទូក​ចេញ​ឆ្លង​ឃើញ​ថា ខាត​ពេលវេលា​ច្រើន​ណាស់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ