ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​អុី​ន​ធើ​រ​ណេ​ត​កើន​ដល់​ជិត​11​លាន​នាក់ គិត​ត្រឹម​ឆមាស​ទី​1

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​លូតលាស់​ខ្លាំង​លើ​ការ​ប្រើប្រាស់់​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់តាំងពី​ឆ្នាំ​២០០០​រហូត​មក​ដល់​បច្ចុប្បន្ន ។ ទោះ​យ៉ាង​ក៏​ដោយ ចំនួន​នៃ​ការ​កើនឡើង​របស់​អ្នក​ប្រើប្រាស់​នេះ នៅ​មាន​កម្រិត​នៅឡើយ បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​លូតលាស់​ខ្លាំង​លើ​ការ​ប្រើប្រាស់់​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់តាំងពី​ឆ្នាំ​២០០០​រហូត​មក​ដល់​បច្ចុប្បន្ន ។ ទោះ​យ៉ាង​ក៏​ដោយ ចំនួន​នៃ​ការ​កើនឡើង​របស់​អ្នក​ប្រើប្រាស់​នេះ នៅ​មាន​កម្រិត​នៅឡើយ បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។

យោង​តាម​ការ​ចេញផ្សាយ​ដោយ​និយ័ត​ករ ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ ស្ថិតិ​នៃ​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​១០,៩​លាន​នាក់ ។ ដោយឡែក​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម មាន​ប្រហែល​៦​លាន​២​សែន​នាក់ ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​អំពី « សន្តិសុខ និង​ឯកជន​ភាព​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម » កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​មក លោក ជុន វ៉ា​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា តាម​ការ​អង្កេត​របស់​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ឃើញ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ជន​រង​គ្រោះ​ដោយ​ការ​វាយប្រហា​លួច​គណនី​បណ្តាញ​ព័ត៌មាន​សង្គម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ភាគច្រើន​ទៅ​លើ​មន្ត្រីរាជការ​ទូទៅ ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រីរាជការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផង​ដែរ ។

លោក​បន្ត​ថា ៖« ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​ដល់​មន្ត្រីរាជការ​ថ្នាក់​កណ្តាល​របស់​ក្រសួង ទើប​មានការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង »​។

សិក្ខាសាលា​នេះ មាន​គោលបំណង ដើម្បី​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​លក្ខណៈ​សុវត្ថិភាព​មួយ​ចំនួន​នៃ​ការ​ប្រើប្រាស់​អុី​ម៉ែ​ល​, បណ្តាញ​ព័​ត៌ មាន​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យល់​ដឹង​អំពី​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ខ្លួន​អ្នក ។

យោង​តាម​ស្ថិតិ​ចុង​ក្រោយបង្អស់​របស់​ធនាគារពិភពលោក បាន​ឲ្យ​ដឹង​កាលពី​កន្លង​ទៅ​នេះ​ថា ចំនួន​អ្នក​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​កើនឡើង​៥%​ក្នុង​មួយ​ឆ្នាំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ