បង្ក្រាបគ្រឿងញៀនជិត៣គីឡូក្រាម ឃាត់ខ្លួនជនជាតិចិន៤នាក់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា បានធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងជនសង្ស័យជនជាតិចិន៤នាក់ ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រមាណជិត៣គីក្រាម។ ជនសង្ស័យ១.ឈ្មោះ shi xue cheng ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេការខារ៉ាអូខេ ២.ឈ្មោះ Pan yi ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាភ្ញៀវទេសចរណ៍ ៣.ឈ្មោះ Li xin ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាភ្ញៀវទេសចរណ៍ និង ៤.ឈ្មោះ chen xiao tian ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាភ្ញៀវទេសចរណ៍។


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ