ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​មិន​បាន​ប្រតាយប្រតប់​គ្នា រហូត​ក្លាយជា​បែប​នេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា ឃាត់ខ្លួន​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៨ មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច មានការ​ប្រតាយប្រតប់​គ្នា​ដួល​ម៉ូតូ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា ឃាត់ខ្លួន​បន្ទាប់​ពី​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេរី​២០១៨ មួយ​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​មិន​បាន​សម្រេច មានការ​ប្រតាយប្រតប់​គ្នា​ដួល​ម៉ូតូ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​ធំ​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សំ សេង​វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១១​ឆ្នាំ មាន​លំនៅ​ភូមិ បឹង​សាឡា​ង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ ចំណែក​ម្ចាស់​កាបូប​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ បន្ទាប់​ពី​ត្រូវ​ចោរឆក់​ពុំ​បាន​សម្រេច​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បាត់ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្សពួក​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១HC- ៥០៩៨ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជា​ម្ចាស់​កាបូប​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ធ្វើ​ដំណើរ​ជិត​ដល់​ផ្សារ​សាំ​ហាន់ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ខាងលើ​ធ្វើ​ដំណើរ​មក​ទន្ទឹម​ធ្វើ​សកម្មភាព​ឆក់​កាបូប​តែ​ម្តង ។

តាម​សាក្សី​បាន​បន្ត​ទៀត​នៅ​ក្នុង​សកម្មភាព​ឆក់​ពុំ​បាន​ស​ម្រ​ច​នោះ​ទេ មានការ​ប្រទាញប្រទង់​គ្នា​បណ្តាល​ឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ឃាត់ខ្លួន​បាន​ម្នាក់ ។ ចំណែក​ម្នាក់​ទៀត​គេចខ្លួន​បាត់​ស្រមោល ។ ជនសង្ស័យ​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​នគរបាល​នាំ​ខ្លួន មក​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​១ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ