ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គឺពិតជាអាណិតគាត់ណាស់ចឹង…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​តែងខ្លួន​ជា​បុរស​ម្នាក់ សង្ស័យ​មាន​សតិ​មិន​គ្រប់​និង​មាន​ស្នាម​របួស​ហើម​ជាំ​ផ្ទៃមុខ ដៃជើង និង​ស្មា​ផង បាន​ដើរទៅ​ឡើង​ជិះ​លើ​ម៉ូតូ​១​គ្រឿង​ ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ ​ជម្ពូ​វ័ន​ បន្ទាប់​មក​ថែម​ទាំង​បាន​ស្រែក​ដោយខ្លួនឯង​ថា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​តែងខ្លួន​ជា​បុរស​ម្នាក់ សង្ស័យ​មាន​សតិ​មិន​គ្រប់​និង​មាន​ស្នាម​របួស​ហើម​ជាំ​ផ្ទៃមុខ ដៃជើង និង​ស្មា​ផង បាន​ដើរទៅ​ឡើង​ជិះ​លើ​ម៉ូតូ​១​គ្រឿង​ ដែល​ម្ចាស់​គេ​ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្សារ
​ជម្ពូ​វ័ន​ បន្ទាប់​មក​ថែម​ទាំង​បាន​ស្រែក​ដោយខ្លួនឯង​ថា «​ចោរ​ៗ»​ បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកផ្សារ​ខាងលើ​នោះ​​ថែម​ទៀត​ផង​ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ ​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​កញ្ញា​ ស្ថិត​​​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ខាងលើ​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ​ព្រោះ​សូ​ម្បី​តែ​រូប​នាង​ខ្លួនឯង ​ក៏​មិន​បាន​ស្គាល់​ឈ្មោះ​និង​អ​ាសយ​​ដ្ឋា​ន​របស់​ខ្លួនឯង​ច្បាស់​​ដែរ ​។ ​ចំណែក​របួស​ហើម​ជាំ​នៅ​លើ​ផ្ទៃមុខ​ដៃជើង​និង​ស្មា​របស់​នាង​នោះ​ ​​នាង​មិន​​ដឹង​ច្បាស់​ថា​ បណ្ដាល​មក​ពី​អ្វី​ឡើយ ដោយ​ម្ដង​និយាយ​ថា​ ត្រូវ​គេ​វាយ ​ម្ដងទៀត​ថា​ដើរ​ដួល​ដោយ​ខ្លួនឯង ​។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រូប​នេះកាត់សក់​ខ្លី​ និង​ស្លៀកពាក់​​​ជា​បុរស​ បាន​ដើរ​រេរា​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន​។ បន្តិច​ក្រោយមក ​ស្រាប់តែ​​​ឡើង​ជិះ​ម៉ូតូ​​​ដែល​ម្ចាស់​ចត​ទុក​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ។​ បន្ទាប់​មក ​បាន​ស្រែ​កថា​ «ចោរ​ៗ» ​បង្ក​ការ​ភ្ញាក់ផ្អើល​​ពេញ​ផ្សារ ។​ ​សន្តិសុខ​ផ្សារ​ជម្ពូ​វ័ន​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​៣​ភ្លាម​ៗ​តែ​ម្ដង​។

​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ​ក្រោយ​ពេល​សួរនាំ​ទៅ​យក​ជា​ការ​មិន​បាន​ ទើប​ហៅ​ខាង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ​ នាំ​យក​ស្ត្រី​ខាងលើ ​ទៅ​ធ្វើការ​ពិនិត្យ​អាកា​រៈ​ជំងឺ​និង​ថែទាំ​តាម​ជំនាញ ​​។

 

អត្ថបទសរសេរ ដោយ