ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣៥១​គ្រួសារ​រង​គ្រោះ​ដោយ​ទឹកជំនន់​ទទួល​បាន​អំណោយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តព្រៃវែង ៖ ដើម្បី​ជួយ​សំរាលទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង ដែល​កំពុង​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់ នៅ​ព្រឹក​ថ្ងៃ​ទី​៥​កញ្ញា កាកបាទក្រហមកម្ពុជា​សាខា​ខេត្តព្រៃវែង បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៥១​គ្រួសារ នៅ​ក្នុងស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ​។…

ខេត្តព្រៃវែង ៖ ដើម្បី​ជួយ​សំរាលទុក្ខ​លំបាក និង​ការ​ខ្វះខាត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង ដែល​កំពុង​រង​គ្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់ នៅ​ព្រឹក​ថ្ងៃ​ទី​៥​កញ្ញា កាកបាទក្រហមកម្ពុជា​សាខា​ខេត្តព្រៃវែង បាន​នាំ​យក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣៥១​គ្រួសារ នៅ​ក្នុងស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ​។

ជន​រង​គ្រោះ​នៅ​ក្នុងស្រុក​ពាមរ​ក៍ដែល​ទទួល​បាន​អំណោយ​មនុស្សធម៌​នេះ មាន​ចំនួន​២០១​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូ ត្រីខ​១​យួរ មី​១​កេស សារុង​១ ក្រមា​១ ភួយ​១ មុង​១ ជា​អំណោយ​របស់​កាកបាទក្រហម និង​ថវិកា​២​ម៉ឺន​រៀល​ជា​អំណោយ​ផ្ទាល់ខ្លួន​របស់​លោក ជា សុ​មេធី អភិបាលខេត្ត និង​លោក​ជំទាវ​។ ចំណែក​នៅ​ស្រុក​ពាម​ជរ ពលរដ្ឋ​រង​គ្រោះ​ដែល​ទទួល​បាន​អំណោយ​មាន​ចំនួន​១៥០​គ្រួសារ អំណោយ​ដែល​ផ្តល់​ជូន​ជា​របស់​លោក ស សុខា ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តព្រៃវែង ផ្តល់​ជូន​តាម​រយៈ​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​។

បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​គ្រោះ​មហន្តរាយ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៣​កញ្ញា ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​មក​លើ​ខេត្តព្រៃវែង​ចំនួន​១១​ក្រុង​ស្រុក ស្មើ​និង​៧៣​ឃុំ និង​៣៦៥​ភូមិ ក្នុង​នោះ​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់​ចំនួន​១៦​នាក់ រង​របួស​ចំនួន​៨​នាក់ និង​ឈឺ​ចំនួន​១៩២​នាក់​។

ប្រជាពលរដ្ឋ​រង​គ្រោះ​សរុប​មាន​ចំនួន​ជាង​៣​ម៉ឺន​គ្រួសារ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ចំនួន​៤៧៣​គ្រួសារ និង​សត្វ​គោក្របី​ចំនួន​១៨៥៤​ក្បាល ជន់​លិច​ស្រូវ​ចំនួន​ជាង​២​ម៉ឺន​៥​ពាន់​ហិ​កតា ក្នុង​នោះ​ខូចខាត​ជាង​១​ម៉ឺន​ហិ​កតា ប៉ះពាល់​ដំណាំ​ផ្សេង​ៗ​ចំនួន​១៨៧​ហិ​កតា លិច​ខូច​ផ្លូវ​កៅស៊ូ​ប្រវែង​២០០​ម៉ែត្រ​នៅ​ស្រុក​ពារាំង លិច​ខូច​ផ្លូវលំ​ប្រវែង​ជិត​៩​ម៉ឺន​ម៉ែត្រ លិច​បរិវេណ​សាលារៀន​ចំនួន​៧២​កន្លែង លិច​មណ្ឌល​សុខភាព​ចំនួន​៣ លិច​អណ្តូងទឹក​ចំនួន​១៣៩៩​អណ្តូង លិច​បង្គន់​ចំនួន​២២៨៥​បង្គន់ លិច​បរិវេណ​វត្ត​ចំនួន​៥​វត្ត ប៉ះពាល់​ទំនប់​និង​ប្រឡាយ​ប្រវែង​ជាង​២២​ម៉ឺន​ម៉ែត្រ ក្នុង​នោះ​ខូច​ប្រវែង​៦៦៩១​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ