ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ ការ​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ការ​បើក​សម័យប្រជុំ​ដំបូង​នីតិកាល​ទី​៦ រដ្ឋសភា គឺជា​ថ្ងៃ​ដ៏​ប្រវត្តិសាស្ត្រ​សំខាន់​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​អះអាង​ការ​បើក​សម័យប្រជុំ​ដំបូង​នីតិកាល​ទី​៦ រដ្ឋសភា គឺជា​ថ្ងៃ​ដ៏​ប្រវត្តិសាស្ត្រ​សំខាន់​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ស្រប​ពេល​ដែល​រដ្ឋសភា​បាន​បើក​សម័យប្រជុំ​លើក​ដំបូង​បាន​បញ្ចប់​នា​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ហើយ​គ្រោង​បន្ត​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​៦ កញ្ញា ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានរដ្ឋសភា អនុប្រធាន​រដ្ឋសភា ប្រធាន និង​អនុប្រធាន គណៈកម្មការ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​មុន​នេះ​បន្តិច​ថា ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ កញ្ញា ឆ្នាំ​២០១៨ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើក​សម័យប្រជុំ​ដំបូង​របស់​ខ្លួន តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សី ហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​វត្តមាន​ជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​របស់​បណ្តា​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បណ្តា​ប្រទេស​ដែល​មាន​ចំណងទាក់ទង​ការទូត ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​និវេសនដ្ឋាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ថា ការ​ប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃនេះ​បាន​ដំណើរការ​តាម​កម្មវិធី​លំដាប់លំដោយ​ជា​បន្តបន្ទាប់ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ចក្រី ហេង សំ​រិ​ន ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋសភា និង​មាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​៥​រូប ដែល​មាន​អាយុ​តិច​ជាងគេ​ជា​លេខាធិការ​កត់ត្រា ។ តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​១២៥​រូប ត្រូវ​បាន​ប្រកាស​សុពលភាព​ដោយ​ប្រធាន​អង្គប្រជុំ​តាម​សេចក្តីសម្រេច​ផ្លូវការ​របស់ គ​.​ជ​.​ប ។

លោក​បន្ត​ថា បន្ទាប់​មក​អង្គប្រជុំ​បាន​អនុម័ត​លើ​ខ្លឹមសារ​នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ដោយ​សម្លេង​ឯកច្ឆ័ន្ទ ។ នៅ​រសៀល​ថ្ងៃ​ដដែល​តំណាងរាស្ត្រ​ទាំ​១២៥​រូប បាន​ទៅ​ធ្វើ​សច្ចាប្រណិធាន​ស្បថ នៅ​ព្រះ​បរមរាជវាំង ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ ប្រកបដោយ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​ក្រៃ​លែង ។

លោក​គូសបញ្ជាក់​ថា «​ដំណើរការ​ប្រជុំ​ដំបូង​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រ ព្រឹ​ត្តទៅ​ដោយ​រលូន​តាម​កម្មវិធី​គ្រោងទុក​នេះ គឺជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ពង្រឹង​នីតិរដ្ឋ ដែល​ជា​សិទ្ធិ​សម្រេច​ដ៏​ពេញលេញ​របស់​ប្រជាជន​កម្ពុជា​ជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេស​ជាតិ​ខ្លួន » ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ក្នុង​សម័យប្រជុំ​លើក​ដំបូង​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បណ្តោះអាសន្ន​បាន​ប្រកាស​សុពលភាព​អ្នកតំណាង​រាស្ត្រ​១២៥​រូប ជា​ស្ថាព​រួច​ហើយ ។ ការ​ប្រជុំ​សភា​នេះ​មាន​អង្គទូត​ចូល​ចំនួន​២២ ក្នុង​ចំណោម​បណ្តា​អង្គទូត​ទាំង​៣១ ប្រចាំ​នៅ​កម្ពុជា​អង្គទូត ខណៈ​ទូត​ចំនួន​៩​អវត្តមាន ៖ ១. អា​មេ​រិ​ក ២. កា​ណា​ដា ៣. អូស្ត្រាលី ៤. បារាំង ៥. អា​ឡឺ​ម៉​ង់ ៦. អង់គ្លេស ៧. ស៊ុ​យ​អេ​ត ៨. សហគមន៍​អឺ​រុ​ប ៩. ប៊ុល​ហ្គា​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ