ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបសំណាក​សម្តេច​សង្ឃរាជ​ជួន ណាត ត្រូវ​បាន​ប្រារព្ធ​រំលឹក​គុណ​នៅ​វិទ្យាល័យ​ទួល​ទំពូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបសំណាក​សម្តេច​សង្ឃរាជ​ជួន ណាត ធ្វើ​ពិធី​អភិសេក​គោរព​បូជា កាលពី​រសៀល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៨ នា​បរិវេណ​វិទ្យាល័យ​ទួល​ទំពូង​រាជធានី​ភ្នំពេញ នាយក​វិទ្យាល័យ…

រាជធានី​ភ្នំពេញ ៖ រូបសំណាក​សម្តេច​សង្ឃរាជ​ជួន ណាត ធ្វើ​ពិធី​អភិសេក​គោរព​បូជា កាលពី​រសៀល​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ​២០១៨ នា​បរិវេណ​វិទ្យាល័យ​ទួល​ទំពូង​រាជធានី​ភ្នំពេញ នាយក​វិទ្យាល័យ និង​បុគ្គលិក ក្រោម​ឱវាទ​សិស្សានុសិស្ស ព្រមទាំង​គណៈអធិបតី​បាន​មក​ជួបជុំ​គ្នា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រូប​សម្តេច​សង្ឃ ជួន ណាត ជា​ផ្លូវការ ដើម្បី​រំលឹក​គុណបិតា​អក្សរសាស្ត្រ​ខ្មែរ​ដ៏​មាន​ស្នាដៃ​សម្រាប់​កុលបុត្រ​កុលធីតា​ជំនាន់​ក្រោយ ។


នា​ឱកាស​នោះ​មាន​វត្តមាន​លោក អ៊ា​ង សុ​ផល្លែ​ត ទីប្រឹក្សា​ផ្ទាល់​សម្តេច តេ​ជោ ហ៊ុន សែន និង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ជា​អតីត​សិស្ស​បាក់​ឌុ​ប​ជំនាន់​ឆ្នាំ​១៩៨០​ជាង ដោយ​លោក​បាន កៀង គយ​ប្រមូល​ថវិកា​ពី​សិស្ស​រួម​ជំនាន់​ក្នុង និង​ក្រៅប្រទេស ដើម្បី​ដឹងគុណ​លោកគ្រូ អ្នកគ្រូ កាល​បង្រៀន​កន្លង​ទៅ ព្រមទាំង​លោកគ្រូ អ្នកគ្រូ បច្ចុប្បន្ន​នេះ ។ លោក​បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង ដោយ​សិស្ស​បាក់​ឌុ​ប​ជំនាន់​ទី​១ ដោយ​ប្រមូល​បាន​បច្ច័យ​ចំនួន​១​ម៉ឺន​ដុល្លារ កសាង​រូបសំណាក​នេះ​ឡើង ក្នុង​ន័យ​ទុកជា​ការ​តម្កល់​ជា​និមិត្តរូប​ក្នុង​ការ​គោរព​នូវ​ចំណេះដឹង​សីលធម៌ ព្រមទាំង​គុណ​តម្លៃ ។


លោក​បន្ត​ថា ដោយ​ធ្លាប់​រៀនសូត្រ​ក្នុង​វិទ្យាល័យ​នេះ តាំងពី​ឆ្នាំ​១៩៨២ មក ទើប​ឃ្លាតឆ្ងាយ​បែប​ណា​ក៏​នៅ​តែ​ដក់​ជាប់​នូវ​ភាព​កម្សត់កម្រ​អនុស្សាវរីយ៍​ជា​ច្រើន​ពេល​សិក្សា ។ កន្លង​មក​លោក​បាន​បង្កើត​មូ​និ​ធិ​សម្រាប់​សិស្ស​ពូកែ​សិស្ស​ល្អ​១០​ឆ្នាំ កន្លង​មក ហើយ​ក៏​បាន​បញ្ចប់​ទៅ​និង​មាន​ផែនការ​រៀបចំ​ឡើង​វិញ ទៅ​ថ្ងៃក្រោយ​ទៀត ។ ពី​មុន​ៗ​ធ្លាប់​ជួយ​កសាង​ដែរ ប៉ុន្តែ​នេះ​ជា​សមិទ្ធិ​ផល​ដែល​ធំ​ជាងគេ ព្រោះ​យល់​ថា សម្តេច​សង្ឃ​ជួន ណាត ពិសេស​ណាស់​ឲ្យ​ជំនាន់​ក្រោយ​ចង់​ចាំ​ព្យាយាម​ធ្វើ​គម្រូ​តាម​គាត់​ទាំង​សីលធម៌ អក្សរសាស្ត្រ ទាំង​ការ​បណ្តុះបណ្តាល​វប្ប​ធ​ម៍​ខ្មែរ​យើង​ផង​ដែរ ។ បន្ថែម​លើស​ពី​នេះ​លោក​ក៏​ឆ្លៀត​ឧបត្ថម្ភ​ចំនួន​៤០០០​ពាន់​ដុល្លារ​ដល់​បណ្ណាល័យ ក្នុង​វិទ្យាល័យ​ទួល​ទំពូង ដើម្បី​ទិញ​កៅអី​តុ ។

លោក​សិង ស៊ី​ថុ​ន នាយក​វិទ្យាល័យ​បាន​សម្តែង​ការ​អរគុណ​ចំពោះ​ម្ចាស់​ជំនួយ​ជា​អតីត​សិស្ស​វិទ្យាល័យ​ទួល​ទំពូង ដែល​បាន​នឹក​អាល័យ​នឹក គិត​ជួយ​សាលា​មិន​ទុក​ចោល​ទៅ​ដល់​ទីណា​កន្លែង​ណា​នៅ​តែ​នឹកឃើញ ។ រូបសំណាក​ខាងលើ​ធ្វើ​ពី​ស្ព័ន​នឹង​ក្លាយជា​តំណាង​ភាព​ចេះ​ដឹង​គោរព​ស្រឡាញ់​របស់​សិស្ស​ជំនាន់​ក្រោយ​ឲ្យ​ធ្វើ​គម្រូ​តាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ