ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តន្ទាទោស​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត​ហើយ​​រឿង​ឆបោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ថៅកែ​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​៩​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ចំនួន​៣​៥២៤៨០០​ដុល្លារ​អា​មេ​រិ​ក និង​សងជំងឺចិត្ត​ចំនួន​២០០​លាន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កញ្ញា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ថៅកែ​គ្រឿងបន្លាស់​រថយន្ត​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​៩​ខែ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆបោក និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ចំនួន​៣​៥២៤៨០០​ដុល្លារ​អា​មេ​រិ​ក និង​សងជំងឺចិត្ត​ចំនួន​២០០​លាន រៀល ។ សាលក្រម​នេះ​បាន​បើកផ្លូវ​ទុក​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ រវាង​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត ។

ជនជាប់ចោទ​ឈ្មោះ អឿ អឿ​ន ហៅ សំ​អឿ​ន អាយុ​៥៧​ឆ្នាំ ជា​ថៅកែ​គ្រឿងបន្លាស់​រថយន្ត មាន​អា​ស័​យ​ដ្ឋា​ន​ស្ថិត​នៅ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ ដើមចម​រឿង​ឆបោក​ប្រាក់​នេះ ផ្តើម​ចេញពី​ឈ្មោះ អឿ អឿ​ន បាន​យក​ប្រាក់​ពី​ដើមបណ្តឹង​ទៅ​រត់ការ​យក​អាជ្ញាប័ណ្ណ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស ដែល​មាន​តម្លៃ​លើ​ទឹកប្រាក់​ប្រមាណ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ជា​បរិមាណ​ឈើ​គឺ​ជាង​២០០​កុង​ធេ​ន័​រ ។ ប៉ុន្តែ​ជនជាប់ចោទ​ឈ្មោះ អឿ អឿ​ន មិន​បាន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​កិច្ចសន្យា​នោះ​ទេ ពោល​គឺ​បាន​ត្រឹម តែ ១០០​កុង​ធែ​ន័​រ​ទេ នៅ​សល់​ជាង​១០០កុង​ធែ​ន័​រ​ទៀត មាន​ន័យ​ថា ស៊ីដាច់​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ទើបត្រូវ​បាន​គេ​ប្តឹង ។

ចម្លើយ​នៅ​ក្នុង​សវនាការ​ជន​ជាប់ ចោទ បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​កេង​បំបាត់​ប្រាក់​របស់​ដើមបណ្ដឹង​ទេ អ្វី​ៗ​ខ្លួន​បាន​បំពេញ​កត​ព្វ​កិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​នោះ​ឲ្យ​ទៅ​ម្ចាស់​ឈើ​អស់ហើយ ។

ចម្លើយ​ដើមបណ្ដឹង និង​សាក្សី​ចំនួន​៥ នាក់​បាន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា នៅ​អំឡុង​ឆ្នាំ​២០១៤ ពួក​គេ​បាន​ប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ចំនួន​១១​លើក​ឲ្យ​ទៅ​ឈ្មោះ អឿ អឿ​ន ដើម្បី​រត់ការ​មក​ក្រុមហ៊ុន​ទ្រី​ភាព​នាំ​ឈើ​ជំពូក​អឹ​ម​៨ មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក គោលដៅ​ចេញ​ទៅ​ក្រៅប្រទេស ។ ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ​ដើមបណ្តឹង​បាន​ទទួល​អាជ្ញាប័ណ្ណ​នាំ​ចេញ​តែ​១០០​កុង​ធែ​ន័​រ នៅ​សល់​ជាង​១០០​កុង​ធែ​ន័​ត​ទៀត ហើយ​ឈ្មោះ អឿ អឿ​ន មិន​បំពេញ​កាតព្វកិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​ថែម​ទៀត​ទេ ព្រមទាំង​គេចវេស​មិន​ទទួលខុសត្រូវ​ទៀត​ផង ។

តំណាង​អយ្យការ​លោកស្រី ស៊ឺ វណ្ណ​នី បាន​សន្និដ្ឋាន​ប្ដូរ​បទ​ចោទ​ពី​ឆបោក មក​ជា​បទ​រំលោភ​លើ​ទំនុកចិត្ត​វិញ ហើយ​បាន​ស្នើ​ឲ្យ​ចៅក្រម​សម្រេច​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿ អឿ​ន ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ និង បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ដើមបណ្ដឹង​ឈ្មោះ Shao Jianfen ជា​ជនជាតិ​ចិន​ចំនួន​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​៦០០​លាន​រៀល ក្រោម​ការ​ចោទ ប្រកាន់​ពី​បទ​.​មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧ​បករ​ដែល​អាច​ជួញដូរ​បាន (​ចេញ​សែក​ស្អុយ ) ម្តង​រួច​មក​ហើយ ដែល​រឿង​ក្ដី​នេះ​សាលាដំបូង​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០១៧ ។ ជនជាប់ចោទ​ឈ្មោះ អឿ អឿ​ន ក៏​បាន​ទទួលស្គាល់​ថា​ពិតជា​បាន​ចេញ​សែក​ដែល​មាន​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ដើមបណ្ដឹង​មែន តែ​ក្នុង​ធនាគារ​គ្មាន​ប្រាក់ ។

ជនសង្ស័យ អឿ អឿ​ន បន្ត​ថា នៅ​អំឡុង​ឆ្នាំ​២០១៥ ខ្លួន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ជនជាតិ​ចិន ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ទ្រី ភាព ក្នុង​មួយ​ខែ​ឲ្យ​បាន​៤០​កុង​ទែ​ន័​រ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​បាន​បិទ​មិន​ឲ្យ​មាន​ឈើ​ចេញ ទើប​ខ្លួន​មិន​អាច​ប្រមូល​ទិញ​ឈើ​បាន​តាម​កិច្ចសន្យា ។

គួរ​បញ្ជាក់​ទៀត​ថា នា​រសៀល​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ ២០១៦ លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំខ្លួន​ឈ្មោះ អឿ អឿ​ន ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្ដី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន ។

ឈ្មោះ អឿ អឿ​ន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ២០១៦ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ