ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលស្គាល់​ការ​ទម្លាក់​គ្រាប់បែក​ស្លា.ប់​កុមារ​៤០​នាក់

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​ទទួលស្គាល់ ពី​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​សម្លាប់​កុមារ​៤០​នាក់​ដែល​ញាំ​ុ​ង​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ជា​អន្តរជាតិ ។ ក្រុមចម្រុះ​នេះ​តែង​ទទួល​ការ​ចោទប្រកាន់​ថា វាយប្រហារ​ច្រឡំ​ជា​ច្រើន​ប្រឆាំង​ជន​ស៊ីវិល ក្នុង​ជម្លោះ​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អី​ុ​រ៉​ង់ ជា​គូប្រជែង​សំខាន់​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​តំបន់…

ប្រទេស​យេ​ម៉ែ​ន ៖ ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​ទទួលស្គាល់ ពី​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​សម្លាប់​កុមារ​៤០​នាក់​ដែល​ញាំ​ុ​ង​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ជា​អន្តរជាតិ ។

ក្រុមចម្រុះ​នេះ​តែង​ទទួល​ការ​ចោទប្រកាន់​ថា វាយប្រហារ​ច្រឡំ​ជា​ច្រើន​ប្រឆាំង​ជន​ស៊ីវិល ក្នុង​ជម្លោះ​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អី​ុ​រ៉​ង់ ជា​គូប្រជែង​សំខាន់​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក្នុង​តំបន់ ។

កាលពី​ថ្ងៃ​ទី​១​កញ្ញា​ក្រុមចម្រុះ​បាន​ទទួលស្គាល់​ការ​ច្រឡំ ក្នុង​ការ​វាយប្រហារ​របស់​កង​យន្តហោះ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៩​សីហា ក្នុង​ខេត្ត​ភាគ​ខាងជើង​យេ​ម៉ែ​ន​សា​អា​ដា ដោយ​សម្លាប់​មនុស្ស​៥១​នាក់​ក្នុង​នោះ​មាន​កុមារ​៤០​នាក់​។​ការ​វាយប្រហារ​តាម​អាកាស​ត្រូវ​ចំ​រថយន្ត​បឺស​ដឹកកុមារ ក្នុង​ផ្សារ​មួយ​មាន​មនុស្ស​ច្រើន​កុះករ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រុមចម្រុះ​បាន​ទទួលយក​ការ​សន្និដ្ឋាន​របស់​គណៈកម្មការ​ស៊ើ​ប​អង្កេត​ពី​វាយប្រហារ​ច្រឡំ​នេះ ហើយ​សន្យា​ថា​នឹង​ចាត់វិធានការ​ចាំបាច់​នានា​ដើម្បី​ដាក់​ទោស​​ពួក​អ្នក​ដែល​ទទួលខុសត្រូវ​លើ​ការ​ច្រឡំ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ