ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​! មក​ស្គាល់​តំណាងរាស្ត្រ​​ចាស់​ទាំង​៥ និង​វ័យក្មេងទាំង​៥​របស់​CPP

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​រួច​មក បេក្ខជន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាម​លំដាប់​នោះ​បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ ជា​ស្ថាពរ​ហើយ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​នោះ គឺ​តើ​អ្នកតំណាង​រាស្ត្រ​ណាខ្លះ ដែល​មាន​អាយុ​ច្រើន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​រួច​មក បេក្ខជន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​តាម​លំដាប់​នោះ​បាន​ជាប់​ជា​អ្នកតំណាង​រាស្ត្រ ជា​ស្ថាពរ​ហើយ ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​ដឹង​នោះ គឺ​តើ​អ្នកតំណាង​រាស្ត្រ​ណាខ្លះ ដែល​មាន​អាយុ​ច្រើន និង​តិច​ជាងគេ ។

កោះសន្តិភាព​សុំ​លើកយក​បេក្ខជន​ដែល​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ អាណត្តិ​ទី​៦ ដែល​មាន​វ័យចាស់​ជាងគេ និង​វ័យក្មេង​ជាងគេ​ឲ្យ​អ្នក​អាន​បានដឹង រួម​មាន ទី​១- សម្តេច​ពញ្ញា​ចក្រី ហេង សំ​រិ​ន កើត​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​១៩៣៤ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​ត្បូងឃ្មុំ ទី​២- សម្តេចចៅហ្វា​វាំង​គង់ សំ​អុល កើត​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ១៩៣៦ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ឆ្នាំង ទី​៣- លោក ប៉ែន បញ្ញា កើត​នៅ​ថ្ងៃ​ទី​២១ ខែតុលា ១៩៤១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទី​៤- លោក ហ៊ូ ស្រ៊ី កើត​នៅ​ថ្ងៃ​ទី​២១ ខែមករា ១៩៤២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​ភ្នំពេញ និង​ទី​៥- លោក ពេជ្រ គឹ​ម​ស្រ៊ា​ង កើត​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ១៩៤២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​ភ្នំពេញ ។

ចំណែក​បេក្ខជន​អ្នកតំណាង​រាស្ត្រ​ដែល​មាន​វ័យក្មេង​ជាងគេ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥​រូប​រួម​មាន​ទី​១- លោក យឹ​ម លាត កើត​នៅ​ថ្ងៃ​ទី​០១ ខែតុលា ១៩៨៦ មក​ពី​គណបក្ស​ប្រ ជា​ជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ធំ ទី​២- លោក សុខ សូ​កាន កើត​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា​១៩៨៣ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​តាកែវ ទី​៣- លោក ហ៊ុន ម៉ា​នី កើត​នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ១៩៨២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាន់​នៅ​មណ្ឌល​កំពង់ស្ពឺ ទី​៤- លោក ន​ង វាសនា កើត​ថ្ងៃ​ទី​០៩ ខែមិថុនា ១៩៨២ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​កំពង់ធំ និង​ទី​៥- លោក ស សុខា កើត​នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ១៩៨១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​នៅ​មណ្ឌល​ព្រៃវែង ។

ទាក់ទិន​នឹង​បេក្ខជន​ដែល​ដែល​មាន​វ័យចាស់​គេ ក្នុង​អាណត្តិ​ទី​៦ រដ្ឋសភា​នេះ​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ កញ្ញា​ថា មិន​មានការ​ផ្លាស់​ប្តូរ​នោះ ។ លោក​បន្ត​ថា មានការ​ផ្លាស់​ប្តូរ​ទៅ​តាម​រដ្ឋធម្មនុញ្ញ លុះត្រា​មានការ​សុំ​លាលែង​ពី​សមាជិក​សភា បន្ទាប់​ពី​ប្រកាស​សុពលភាព​រួចរាល់ ។ អ្នក​ដែល​ត្រូវ​ចូល​កាន់​តំណែង​នោះ ធ្វើ​តាម​បញ្ជី​ឈ្មោះ​ដែល​ដាក់​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្ស​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​អាណត្តិ​ទី​៦ សមាជិក​រាជរដ្ឋាភិបាល​ដែល​មាន​តួនាទី ជា​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​ណាមួយ​អាច​នឹង​មានការ​លាលែង​ពី​សមាជិក​សភា​ផង​ដែរ បន្ទាប់​ពី​ប្រកាស​សុពលភាព​រួចរាល់ ។

លោក​បញ្ជាក់​ថា «​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​នៅ​ពេល​ប្រកាស​សុពលភាព​រួច សមាជិក​រដ្ឋាភិបាល ដែល​អាច​ធ្វើការ​លាលែង​ពី​សមាជិកភាព​អ្នកតំណាង​រាស្ត្រ​បាន ហើយ​អ្នក​ដែល​ត្រូវ​ជំនួស នោះ គឺ​បេក្ខជន​ដែល​គណបក្ស​ដាក់​លេខ​រៀង​បន្ទាប់​» ។ យ៉ាងណា​ក្តី​រហូត​មក​ដល់​ពេល​អ្នក​នាំពា​ក្ស​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ទម្លាយ​ឲ្យ​ដឹង​បេក្ខជន​អ្នកតំណាង​រាស្ត្រ​ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ដែល​កំពុង​បម្រើ​ការ​នៅ​តាម​ក្រសួង​រូប​ណា​នឹង​ធ្វើការ​លែង​លែង​ពី​អ្នកតំណាង​រាស្ត្រ ឬ​សមាជិក​សភា​នោះ​ទេ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទទួល​បាន​សម្លេង​គាំទ្រ លើស​រហូត​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់​១២៥​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ