រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិជាង១,៧លាននាក់បានទិញប័ណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលនាំចំណូលដល់កម្ពុជាជិត៨០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ។
របាយការណ៍ពីក្រសួងទេសចរណ៍ដែលចេញផ្សាយនាព្រឹកថ្ងៃទី១ ខែកញ្ញា បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែសីហា ភ្ញៀវទេសចរអន្តរជាតិចំនួន១.៧៤៤.៧០៤នាក់ បានទិញប័ណ្ណចូលទស្សនារមណីដ្ឋានអង្គរ កើនឡើង៨,៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ សម្រាប់ចំណូលបានពីការលក់ប័ណ្ណក្នុងរយៈពេលនេះដែរ គ្រឹះស្ថានអង្គរដែលជាស្ថាប័នរដ្ឋ ប្រមូលចំណូលបានចំណូលចំនួន ៧៨.៧៧៨.២០៨ដុល្លារអាមេរិក កើនឡើង១៣,៧៩% ។ ដោយឡែក សម្រាប់តែសីហា មានភ្ញៀវទេសចរអន្តរជាតិជាង២០ម៉ឺននាក់ ទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ទទួលបានចំណូលជាង៩លានដុល្លារអាមេរិក ។
កាលពីឆ្នាំ២០១៧ មានភ្ញៀទេសចរចំនួនជិត២,៥លាននាក់បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ដោយទទួលបានចំណូលជិត១០៨លានដុល្លារ ក្នុងនោះថវិកាជាង៤លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ទស្សនវិស័យច្បាស់លាស់ និងមានគោលដៅអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ក្នុងនោះវិស័យ ទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពដទៃទៀតក្នុងការរួចចំណែកស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គិតត្រឹមឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៣.០០១.៦៦០នាក់ កើនឡើងប្រមាណ១២,៧% បើធៀបនឹងគ្រាដូចគ្នានៃឆ្នាំ២០១៧កន្លងទៅ ។ ចំណែកទេសចរណ៍កម្ពុជាចេញទៅក្រៅ ប្រទេសមានចំនួន៩៦៤.២៧៦នាក់ កើនឡើងប្រមាណ១៤,៥%ផងដែរ ។
ទន្ទឹមនោះភ្ញៀវទេសចរចិនមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ រហូតដល់៧៥,៨% ខណៈដែលភ្ញៀវមកពីអាមេរិក បារាំង ក៏មានទិន្នាការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ បើទោះបីជាកំណើននៅមានកម្រិតទាបក៏ដោយ ។
លោករដ្ឋមន្ត្រីបានសង្គត់ធ្ងន់ថា ៖« រយៈពេលកន្លងទៅនេះ វិស័យទេសចរណ៍មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ក្នុងកំណើន២ខ្ទង់ ហើយសម្រាប់៥ឆ្នាំបន្តទៅមុខទៀតនេះ យើងនឹងខិតខំធ្វើយ៉ាងម៉េចសម្រេចឲ្យបានតាមផែនការណែនាំរបស់រាជរដ្ឋាភិបាលដែលបានគូសវាស ក្នុងនោះធ្វើយ៉ាងណានៅឆ្នាំ២០២០ ជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឲ្យកើនដល់៧លាននាក់, នៅឆ្នាំ២០២៥ ឲ្យកើនដល់ជាង១០លាននាក់ និងឆ្នាំ២០៣០ ឲ្យកើនដល់១៥លាននាក់ »។ លោកបន្តថា ៖« កំណើនភ្ញៀវទេសចរបានផ្តល់កាលានុវត្តភាពយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានរួមចំណែកក្នុងផលទុនជាតិសរុប១១,៨% កាលពីឆ្នាំមុន » ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឲ្យដឹងថា ការកើនឡើងនូវចំនួនភ្ញៀវទេសចរ គឺឆ្លុះបញ្ចាំងពីទំនុកចិត្ត ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែលកម្ពុជាសម្រេចបាន ។លោកស្រីបន្តថា ៖« យើងនៅតែមានសុទិដ្ឋិនិយមចំពោះទីផ្សារនេះ ហើយយើងឃើញទីផ្សារកម្ពុជានៅតែមានភាពទាក់ទាញ » ។ ដោយមើលឃើញកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងនេះ ក៏មានវិនិយោគិនមកពីអឺរ៉ុបសម្លឹងឃើញឱកាសចង់បណ្ដាក់ទុនវិនិយោគលើវិស័យសណ្ឋាគារលំដាប់អន្តរជាតិផងដែរ ។
នាយកប្រចាំទ្វីបអាស៊ីនៃសណ្ឋាគារHilton លោក Christian Puchher បានថ្លែងថា ជាមួយនឹងប្រាក់ចំណូលកើនឡើង និងភាពងាយស្រួលនៃការធ្វើដំណើរតាមយន្តហោះទេសចរនិងអ្នកជំនួញជាច្រើនត្រូវបានទាក់ទាញមកកាន់ប្រទេសកម្ពុជា ដែលជាគោលដៅនៃប្រាសាទ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួន, ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត ហើយជាការពិតណាស់ភ្ញៀវទេសចរទាំងនេះរំពឹងថានឹងមានបន្ទប់សណ្ឋាគារល្អៗ លើសពីអ្នកធ្វើទេសចរណ៍ធម្មតា ។ លោកបន្តថា ៖« យើងគ្រោងនឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីវិនិយោគសណ្ឋាគារនាពេលខាងមុខឆាប់ៗនេះនៅប្រទេសដ៏អស្ចារ្យមួយនេះ »៕
រាជធានីភ្នំពេញ៖ អតីតអ្នកចម្រៀងមានឈ្មោះល្បីជំនាន់លោកប៊ុន ចាន់ថន គឺអ្នកនាងមាស សុម៉ាលី បានមកលេងស្រុកកំណើតរយៈពេល៣សប្តាហ៍ ដោយបច្ចុប្បន្នអ្នកស្រីរស់នៅអាមេ...
ប្រទេសជប៉ុន ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន JAXA ដែលគ្រប់គ្រងលើបេសកកម្ម នៃការបញ្ជូនយានរ៉ូបូមួយ ទៅកាន់អាចម៍ផ្កាយធំមួយគូសបញ្ជាក់ថា រ៉ូបូអវកាសHAYABUSA2 កាលពីព្រឹក...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួលពលករពីកម្ពុជា និង...
រាជធានីភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ទៅប្រធានពេទ្យសត្វនៅតាមបណ្ដាខេត្ត-ក្រុងទូទាំង...
ប្រទេសអេស្ប៉ាញ ៖ ពួកអ្នកគាំទ្រឯករាជ្យនៅតំបន់កាតាឡូញអេស្ប្ក៉ាញ កាលពីថ្ងៃទី២១កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មនិងកូដកម្មព្រមទាំងរាំងខ្ទប់ផ្លូវថ្នល់និង...
ទីក្រុងវ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) របស់សហរដ្ឋអាមេរិកបានគំរាមកាលពីថ្ងៃទី២០ កុម្ភៈ ថា នឹងដាក់ពន្ធលើការនាំចូលយានយន្តពីអឺរ៉ុប ប្រសិនបើលោក...
ប្រទេសតួកគី ៖ អាជ្ញាធរតួកគីបានចេញបញ្ជាកាលពីថ្ងៃទី២២កុម្ភៈ ឲ្យចាប់ខ្លួនទាហាន២៩៥នាក់ សង្ស័យមានទំនាក់ទំនងជាមួយបណ្ដាញគ្រូប្រដៅសាសនា លោកFETHULLAH GULEN ដែលជាប់ចោទពី...
ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែខឹងឪពុកក្មេកស្តីបន្ទោស ខណៈឃើញខ្លួនចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះ ស្រាប់តែទាញកាំបិតខ្វែវកាប់ឪពុកក្មេកគ្មានប្រណីដៃ បណ្តាលឱ្យដួល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា :គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១០លើក...
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលផ្នែកអន្តរាគមន៏ខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានចុះ...
ប្រទេសស៊ីរី-អាមេរិក ៖ ប៉ុន្មានសប្ដាហ៍ក្រោយការប្រកាស របស់លោកដូណាល់ត្រាំ ពីការដកកងទាហានអាមេរិកចេញពីស៊ីរី សហរដ្ឋអាមេរិក គូសបញ្ជាក់នាថ្ងៃទី២១កុម្ភៈថា...
ខេត្តមណ្ឌលគិរី ៖ ទីតាំងល្បែងស៊ីសងក្នុងចម្ការស្រល់មួយកន្លែង ស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង កំពុងបើកឲ្យជនជាតិខ្មែរចូលលេងម៉ាសេរីជា...
សម្បថគឺជាជំនឿបែបអរូបិយដែលបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងកំពុងបន្តរីកសាយភាយនៅកម្ពុជា ទាំងអ្នកនយោបាយ និង...
ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងអំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែកចំពោះសុខភាពរួចមកហើយ ប៉ុន្តែប្រហែលជាមិនធ្លាប់ឮទេថា ស្លឹកត្របែកក៏មានផ្ទុក...
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆបោកស្រាបៀរABC មួយកេសពីផ្ទះលក់ស្រាបៀរនិងភេសជ្ជៈមួយកន្លែង ហើយបានជិះម៉ូតូគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ជិះម៉ូតូ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបរឡាំប្រឺតាកង់បីឥណ្ឌា បំពាក់ប្រព័ន្ធPass App បានជាប់ចោទពីបទប៉ងចាប់នាងក្រមុំម្នាក់រំលោភ ពេលធ្វើដំណើរតាមផ្លូវស្ងាត់ ហើយឈប់...
រាជធានីភ្នំពេញ ៖ ក្រុមបាល់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22កម្ពុជា)បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ពានរង្វាន់ AFF U22 Championship 2019ក្រោយពីយកឈ្នះក្រុម...
ខេត្តរតនគិរី ៖ កម្មកចំនួន១៤នាក់មានអាការក្អួតចង្អោរសង្ស័យពុលចំណីអាហារដែលផ្សំឡើងដោយត្រីសាច់ដឹកលក់តាមម៉ូតូ និងបន្លែបេះតាមពីក្នុងចំការ ។ ហេតុការកម្មកពុល...
ខេត្តព្រះសីហនុ ៖ សារធាតុញៀនចំនួន៨កញ្ចប់ធំ និង១៨កញ្ចប់តូច ព្រមទាំងបុរសជនជាតិចិនម្នាក់ បានត្រូវនគរបាលស្រុកព្រៃនប់ ចាប់ខ្លួននិងដកហូតបាននៅក្នុងចម្ការ...
ខេត្តកំពត ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកបរក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូតទៅខាងស្តាំដៃបុករះដើមដូង និងផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យមានការ...