ភ្លើងលេបត្របាក់សារមន្ទីរជាតិដ៏ចំណាស់ជាងគេយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)
ប្រទេសប្រេស៊ីល ៖ ភ្លើងកាលពីថ្ងៃទី២ កញ្ញា បានឆាបឆេះសារមន្ទីរជាតិក្រុងរីយ៉ូដឺហ្សាណេរ៉ូ ដែលជាសារមន្ទីរចំណាស់ជាងគេបំផុតមួយរបស់ប្រេស៊ីល។ សាក្សីទាំងឡាយបានបង្ហោះវីដេអូសារមន្ទីរដែលអណ្ដាតភ្លើងកំពុងលេបត្របាក់។ បើតាមព័ត៌មានដំបូងៗពុំបានរៀបរាប់ពីជនរងគ្រោះឡើយ រួចប្រភពភ្លើងក៏ពុំទាន់ដឹងដែរ នាវេលាម៉ោង១៩និង៣០នាទីម៉ោងក្នុងស្រុក…
បើតាមព័ត៌មានដំបូងៗពុំបានរៀបរាប់ពីជនរងគ្រោះឡើយ រួចប្រភពភ្លើងក៏ពុំទាន់ដឹងដែរ នាវេលាម៉ោង១៩និង៣០នាទីម៉ោងក្នុងស្រុក ខណៈសារមន្ទីរនេះត្រូវបានបិទមិនឲ្យសាធារណជនចូលទស្សនា។ បណ្ដារូបភាពភ្លើងឆេះសារមន្ទីរជាតិនេះ ត្រូវបានផ្សាយជាច្រើនតាមបណ្ដាញសង្គម ពិសេសតាម TWITTER ជាមួយការធ្វើអត្ថាធិប្បាយពីការបាត់បង់បេតិកភណ្ឌដ៏ពិសេសថ្លៃថ្លានោះ។
សារមន្ទីរជាតិនេះកសាងឡើងតាំងពីឆ្នាំ១៨១៨មក ដោយមានតម្កល់ទុកវត្ថុបុរាណល្បីៗជាច្រើន ក្នុងនោះមានវត្ថុបុរាណអេហ្ស៊ីបនានា ព្រមទាំងឆ្អឹងមនុស្សបុរាណបំផុតដែលរកឃើញនៅប្រេស៊ីល៕ វីដេអូឃ្លីបដកស្រង់ចេញពី ៖ BRASIL NA RUA
ចែករំលែកព័តមាននេះ