លោកទ្រី ណារិន ត្រូវបាន​ចូល​កាន់តំណែង​ជាអភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ


ខេត្តបន្ទាយមានជ័យ ៖ ​​លោក​នាយ​ឧត្តម​សេនីយ៍ កែ គឹម​យ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី​ និងជា​ប្រធាន​អាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុងពិធី​ប្រកាស​ចូលកាន់តំណែង​អភិ​បាល-អភិ​បាល​រង​ខេត្ត​បន្ទាយ​មានជ័យ និង​ក្រុង​សិរីសោភ័ណ​ចំនួន​៤​រូប​​សម្រាប់​អាណត្តិ​ទី២ ដែល​ពិធី​នេះ​រៀបចំ​ឡើងនៅ​​​ព្រឹក​ថ្ងៃទី២ ឧសភា នៅ​ខេត្ត​បន្ទាយ​មានជ័យ ។

លោក​អែវ ប៊ុនថុល អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋ​បាល​មូលដ្ឋាន​ក្រសួង​មហាផ្ទៃបាន​អាន​ព្រះរាជ​ក្រឹត្យ​ត្រាស់​បង្គាប់​តែង​តាំងលោក​​ទ្រី ណារិន ឋានន្តរ​ស័ក្តិ​ឧត្តម​មន្ត្រី​​ថ្នាក់​លេខ​៦ ជាអភិ​បាល​ខេត្ត​បន្ទាយ​មានជ័យ អនុ​ក្រឹត្យ​ស្តីពី​ការ​តែងតាំង​លោក​អ៊ុំ រាត្រី អភិបាល​រង​ខេត្ត លោក​ស្រី ប៉ុក ណាឌី ​ជាអភិបាល​រង​ខេត្ត​ និង​​លោក​ស្រី ចាន់ ថេង ជាអភិ​បាល​ក្រុង​សិរីសោភ័ណ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ