ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឥណ្ឌា​១​គ្រួសារ​…​មិនធម្មតា​ឡើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនជាតិ​ឥណ្ឌា​១​គ្រួសារ​មាន​ប្រុស​-​ស្រី​បើកឡាន​មក​ពី​ភ្នំពេញ​ទៅ​លេង​សៀមរាប​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​បាន​រថយន្ត​បែក​កង់​ខាង​មុខ ក៏​បណ្តាល​ឱ្យ​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ស្រាល​ចំនួន​៥​នាក់ ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ក្នុង​ក្រុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ​ដល់​អ្នកដំណើរ​ពេញ​ផ្លូវជាតិ​លេខ​៦​តែ​ម្តង…

ខេត្តសៀមរាប ៖ ជនជាតិ​ឥណ្ឌា​១​គ្រួសារ​មាន​ប្រុស​-​ស្រី​បើកឡាន​មក​ពី​ភ្នំពេញ​ទៅ​លេង​សៀមរាប​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​បាន​រថយន្ត​បែក​កង់​ខាង​មុខ ក៏​បណ្តាល​ឱ្យ​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ស្រាល​ចំនួន​៥​នាក់ ។ ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន នៅ​ក្នុង​ក្រុង​សៀមរាប បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កកស្ទះ​ដល់​អ្នកដំណើរ​ពេញ​ផ្លូវជាតិ​លេខ​៦​តែ​ម្តង ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​ថ្នល់​តា​សិត ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។ មូលហេតុ​រថយន្ត​បែក​កង់​មុខ​ខាងឆ្វេង​ទើប​បណ្តាល​ឱ្យ​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឱ្យ​រង​របួស ធ្ងន់​ស្រាល​ប្រុស​- ស្រី​ចំនួន​៥​នាក់ ដែល​ជា​ក្រុម​គ្រួសារ​របស់​ជនបរទេស (​ឥណ្ឌា​) នេះ ។ បើ​តាម​សម្តី​របស់​លោក​អធិការ​ស្រុក​ជីក្រែង​។

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​ស្រុក​ជីក្រែង​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពេល​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយ​ខ្លួនឯង គឺជា​ជនជាតិ​បរទេស​ជា​អ្នកបើកបរ​ពី​ភ្នំពេញ (​ពី​កើតមក​លិច​) ប្រហែល​ទៅ​ដើរ​លេង​នៅ​ខេត្តសៀមរាប​ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ខណៈ​ពេល​នោះ​ឃើញ រថយន្ត​មួយ​គ្រឿង​ម៉ាក Camry (​បា​ឡែ​ន​)​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AB- ៨៣០២ បាន​បែក​កង់​ខាងឆ្វេង ហើយ​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ បណ្តាល​ឱ្យ​ជនបរទេស​ប្រុស​- ស្រី​ចំនួន​០៥​នាក់​រង​របួសធ្ងន់​ស្រាល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក ឯកជន​យីហោ ស៊ឹង រឹ​ទ្ធី​រ៉េ​ត ក្នុង​ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ថា ជនបរទេស​ទាំង​០៥​នាក់​នោះ​មាន​ទី​១- ឈ្មោះ DHANJIKA ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ​ជា​អ្នក​បើករថយន្ត (​ត្រូវជា​ប្តី​) រង​របួសស្រាល ២- ឈ្មោះ PREETI DHANJIKA ភេទ ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ឥណ្ឌា បម្រើ​ការងារ​នៅ​ភ្នំពេញ​(​ត្រូវជា​ប្រពន្ធ​) រង​របួស​បាក់ដៃ​ខាងស្តាំ ៣- ឈ្មោះ PRIYAMSHI ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិ​ឥណ្ឌា (​ត្រូវជា​កូន​) រង​របួស​បាក់ជើង​ខាងស្តាំ ៤- ឈ្មោះ SHAMAR CHIRANTAN ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ឥណ្ឌា (​ត្រូវជា​ឪពុក​) រង​របួស​បាក់​.​កដៃ និង​៥- ឈ្មោះ SUMAN ភេទ ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​ឥណ្ឌា (​ត្រូវជា​ម្តាយ ) រង​របួស​បាក់ឆ្អឹង​ជំនី ។

បច្ចុប្បន្ន​រថយន្ត​បង្ក​ដោយ​ខ្លួនឯង​របស់​ជនជាតិ​ឥណ្ឌា​ប្រុស​-​ស្រី​មួយ​គ្រួសារ​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ។ ចំណែក​ជន​រង​គ្រោះ​មួយ​គ្រួសារ​របស់​ជនជាតិ​ឥណ្ឌា​នោះ ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​នៅឡើយ ។ រីឯ​រថយន្ត​ខូចខាត​ខាង​មុខ​យ៉ាងដំណំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ