ខណ្ឌ​ដែល​មាន​តម្លៃ​ដី​ថ្លៃ និង​ថោក​ជាងគេ​នៅ​រាជធានី​ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Key Real Estate បាន​បង្ហាញ​ថា នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ ដីធ្លី​នៅ​ក្នុង​ខណ្ឌដូនពេញ មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១២​របស់​រាជធានី​ភ្នំពេញ ដោយសារ​ខណ្ឌ​មួយ​នេះ​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម មាន​តម្លៃ​ថ្លៃ​បំផុត ហើយ​ដី​លំនៅ​ឋាន​ត្រូវ​បាន​លក់​ជា​មធ្យម​ក្នុង​តម្លៃ​៣.៥០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ និង​ដី​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​មាន​តម្លៃ​ជា​មធ្យម​៦.១០០​ក្នុង​១​ម៉ែត្រការ៉េ ។

ការ​សិក្សារ​របស់​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ទៀត​ថា ដី​ដែល​មាន​តម្លៃ​ថ្លៃ​ស្ថិត​នៅ​តាម​សង្កាត់​មួយ​ចំនួន ដូច​ជា សង្កាត់​ផ្សារ​ថ្មី​១, ផ្សារ​ថ្មី​២ និង​ផ្សារ​ថ្មី​៣ ក្នុង​ខណ្ឌដូនពេញ ដី​ពាណិជ្ជកម្ម​ថ្លៃ​បំផុត​ដែល​អាច​លក់​បាន​ក្នុង​តម្លៃ ៩.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ រីឯ​ដី​លំនៅ​ឋាន​ក្នុង​សង្កាត់​ផ្សារ​ចាស់​មាន​តម្លៃ​ខ្ពស់​ជាង​៤.០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

ការ​សិក្សា​ក៏​បាន​រក​ឃើញ​ខណ្ឌ​ដែល​មាន​តម្លៃ​ដី​ថោក​ជាងគេ​ផង​ដែរ គឺ​ស្ថិត​ក្នុង​ខណ្ឌ​ដែល​នៅ​ជាយក្រុង ពិសេស​ខណ្ឌ​ដែល​ទើ​បង្កើត​ថ្មី ដូច​ជា ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ​ជាដើម ដែល​គេ​អាច​រក​ទិញ​ដី​បាន​ក្នុង​ចន្លោះ​ពី​១០០​ដុល្លារ​ទៅ​២០០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ជា​ប្រភេទ​ដី​លំនៅ​ឋាន​។ ចំណែក​ដីស្រែ​ដែល​នៅ​សេសសល់ មាន​តម្លៃ​ប្រមាណ​ពី​២០​ដុល្លារ ទៅ​ដល់​៦០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។

ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Key Real Estate លោក សន សៀ​ប បាន​ពន្យល់​ថា ហេតុផល​សំខាន់​បំផុត​ដែល​នាំ​ឱ្យ​ដី​ក្នុង​ខណ្ឌដូនពេញ មាន​តម្លៃ​ថ្លៃ​ជាងគេ គឺ​ទីផ្សារ​អចលនទ្រព្យ ដែល​មាន​ភាព​ចាស់ទុំ និង​តម្លៃ​ដីធ្លី​ខ្ពស់​នៅ​ក្នុង​ខណ្ឌ​នីមួយ ។

លោក​បាន​សង្កត់ធ្ងន់​ថា វា​ជា​តំបន់​អភិវឌ្ឍន៍​ចាស់​ជាង​គ េ​ហើយ​វា​មាន​ទីផ្សារ​ធំ​ៗ​ដែរ និង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​នៅ​ទីនោះ​ដែរ ។ ម្យ៉ាងវិញទៀត ខណ្ឌ​នេះ​មាន​គោលដៅ​ទេស​ចរណ៍​ក៏​ពេញ​និយម​ដូច​ជា ព្រះ​បរមរាជវាំង សារមន្ទីរ​ជាតិ និង​តំបន់​មាត់ទន្លេ​ជាដើម ហើយ​នៅ​ថ្ងៃ​អនាគត សាលា​រាជធានី ក៏​គ្រោង​បង្កើត​ផាប់​ស្ទ្រី​ត​នៅ​តាម​មាត់ទន្លេ​ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​ខណ្ឌ​នេះ​កាន់តែ​មាន​សក្ដានុពល​ថែម​ទៀត ។

អ្នក​នាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ថា ជា​មធ្យម​តម្លៃ​ដី​នៅ​ក្រុងភ្នំពេញ​កើនឡើង​៦,៦%​ប្រចាំឆ្នាំ ។ តួលេខ​នេះ​ជា​ការ​គិត​ជា​ទូទៅ ប៉ុន្តែ​តំបន់​ខ្លះ​កើន​ខ្ពស់​ជាង​នេះ​​ច្រើន និង​ខ្លះ​តិច​ជាង​នេះ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដីធ្លី​នៅ​កម្ពុជា ពិសេស​ក្រុងភ្នំពេញ​ឡើងថ្លៃ​ខ្ពស់ ដោយសារ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ទី​១ លំហូរ​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​កើនឡើង​(FDI)​។ ទី​២ កម្ពុជា​មានច្បាប់​វិនិយោគ​ពិសេស ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​កាន់កាប់​ក្រុមហ៊ុន​១០០%​ដោយ​ខ្លួនឯង​បាន ។ ទី​៣ កំណើនសេដ្ឋកិច្ច​រឹង​មាំ​របស់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រជាជន​កើនឡើង ។ ទី​៤ ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កើនឡើង​ខ្ពស់ ពិសេស​លំនៅ​ឋាន អគារ​ការិយាល័យ និង​លំនៅ​ឋាន​បែប​សហកម្ម​សិ​ទ្ឋ​(​ខុន​ដូ​) ។

ទី​៥ ការ​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព័​ន្ថ​របស់​រាជរដ្ឋាភិបាល​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង និង​ទី​៦ តម្រូវការ​ប្រើប្រាស់​ដី​កើនឡើង ដោយសារ​កំណើន​ប្រជាសាស្ត្រ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​កើនឡើង​ជាប់​ជា​ប្រចាំ ។

យោង​តាម​ការ​សិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រក​ឃើញ​ថា គិត​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០ ប្រទេស​កម្ពុជា​ត្រូវការ​លំនៅ​ឋាន​ជាង​៨០​ម៉ឺន​ខ្នង​បន្ថែម​ទៀត នៅ​ក្នុង​ទីក្រុង ហើយ​ចំនួន​ប្រជាជន​ចូល​មក​រស់នៅ​តាម​ទីក្រុង និង​ទី​ប្រជុំជន​នានា​កើន​ដល់​៨​លាន​នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ