ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ខ្វេះម៉ាញេតូ​ម៉ូតូ​ត្រូវប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​ម្នាក់​រត់​រួច​ម្នាក់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ត្រូវ​ប្រជា​ពលរដ្ឋ​ព័ទ្ធ​ចាប់​ បាន​ ខណៈ​ពេល​កំពុង​ធ្វើ​សកម្ម​ភាព​លួច​ខ្វេះ​ម៉ាញេតូ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​២០០៧​ មួយ​គ្រឿង​ កាល​ពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០​ មេសា​ នៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ មុខ​ភោជនីយ​ដ្ឋាន​តេលា​ទឹក​ថ្លា ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ។

ជន​សង្ស័យ​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ប្រគល់​ឱ្យ​ប៉ូលិស​នោះ​ឈ្មោះ​ថា ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខ​របរ​ជាង​កាត់​សក់​ ស្នាក់​នៅ​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មករា​ ឯ​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​រួច​ឈ្មោះធី​ អាយុ​២៥​ឆ្នាំ​ ។ ចំណែក​​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ហ៊ុន​ ទិត្យ​ អាយុ​២៥​ឆ្នាំ​ ជា​អ្នក​គិត​លុយ​ក្នុង​ភោជនីយដ្ឋាន​តេលា​ទឹក​ថ្លា​ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​

ប្រភព​ព័ត៌​មាន​ពីកន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BT-4860 មក​ឈប់​នៅ​មុខ​ភោជនីយដ្ឋាន​តេលាទឹក​ថ្លា​ប្រមាណ​៥​នាទី​ ក៏​ឃើញ​បុរស​ម្នាក់​ដែល​ជិះ​ពី​ក្រោយ​ទៅ​ឈរ​ក្បែរ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០០៧ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​កណ្តាល​ 1J-2000 ។​ ខណៈឃើញ​ដូច​នេះ​ម្ចាស់​ម៉ូតូ​សង្ស័យ​ ក៏​ដើរ​ទៅ​មើល​ស្រាប់តែ​ឃើញ​បុរស​នោះ​កំពុង​លួច​ខ្វេះ​ម៉ាញេតូ​ម៉ូតូ​របស់​ខ្លួន​ ហើយ​ក៏​ស្រែក​ឆោ​ឡោ​ឡើង​ឱ្យ​គេ​ជួយ​ចាប់​ចោរ​ទាំង​២​នាក់​នោះ ។ ពេល​នោះ​ប្រជា​ពលរដ្ឋ​ផ្អើល​ព័ទ្ធ​ចាប់​បាន​ម្នាក់​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​ ឯ​ម្នាក់​ទៀត​ដែល​ធ្វើ​សកម្ម​ភាព​នោះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

ក្រោយ​ពេល​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​និង​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១២ មួយគ្រឿង​ដែល​ជន​នេះ​ជិះ​ធ្វើ​សកម្ម​ភាព​ ប្រជា​ពល​រដ្ឋ​ក៏​បាន​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ថ្លា​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕​