ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រៀបចំ​គោលនយោបាយ​ពី​ជំនួយ​ផ្លូវច្បាប់​ផ្តល់​មេធាវី​សម្រាប់​ជន​ក្រីក្រ​មិន​គិតថ្លៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និង​សហគមន៍​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ​បាន​រៀបចំ​សិក្ខាសាលា​បញ្ចប់​គម្រោង​រៀបចំ​គោលនយោបាយ​ស្តី​ពី​ជំនួយ​ផ្លូវច្បាប់ ។ គោលបំណង​នៃ​សិក្ខាសាលា​នេះ ដើម្បី​បញ្ចប់​គម្រោង​ជា​ផ្លូវការ​បង្ហាញ​លទ្ធផល​សំខាន់​ៗ​និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ធ្វើ​សុខដុម​នី​យ៍​កម្ម​ច្បាប់ ស្តី​ពី​គណៈ​មេធា​វិក​%…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ និង​សហគមន៍​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ​បាន​រៀបចំ​សិក្ខាសាលា​បញ្ចប់​គម្រោង​រៀបចំ​គោលនយោបាយ​ស្តី​ពី​ជំនួយ​ផ្លូវច្បាប់ ។

គោលបំណង​នៃ​សិក្ខាសាលា​នេះ ដើម្បី​បញ្ចប់​គម្រោង​ជា​ផ្លូវការ​បង្ហាញ​លទ្ធផល​សំខាន់​ៗ​និង​គោលការណ៍​ណែនាំ​ស្តី​ពី​ការ​ធ្វើ​សុខដុម​នី​យ៍​កម្ម​ច្បាប់ ស្តី​ពី​គណៈ​មេធា​វិក​% ដូច​ជា ធ្វើការ​ពិភាក្សា​ពី​ជំហាន​បន្ទាប់​ជុំវិញ​ការ​ស្វែងរក​មតិ​គាំទ្រ និង​ការ​អនុវត្ត ។ សិក្ខាសាលា​នេះ​ក្រោម​អធិបតី​របស់​ជិន ម៉ា​លី​ន អនុ​រដ្ឋ​លេខា​ក្រសួងយុត្តិធម៌ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ។

យោង​តាម​ឯកសារ​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ក្នុង​ការ​កំណត់​ពី​បទ​ចោទ​ព្រហ្មទណ្ឌ​មក​លើ​ខ្លួន ជន​គ្រប់​រូប មាន​សិទ្ធិ​ទទួល​បានការ​ធានា​ក្នុង​កម្រិត​អប្បរ​មា​ដូច​ជា ការ​ទ​ទូល​បានការ​ការពារ​ក្តី ដោយ​ខ្លួន​មាន​វត្តមាន​ក្នុង​សមភាព​ពេញលេញ និង​ការពារ​ខ្លួន​ផ្ទាល់ ឬ​តាម​រយៈ​ជំនួយ​ផ្លូវច្បាប់ ពី​មេធាវី​ដែល​ខ្លួន​ជ្រើសរើស​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ប្រសិនបើ​ខ្លួន​ពុំ​បាន​ទទួល​ជំនួយ​ផ្លូវច្បាប់​នេះ គឺជា​សិទ្ធិ​មួយ និង​ទទួល​បាន​ជំនួយ​ផ្លូវច្បាប់​ពី​មេធាវី​ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ខ្លួន ក្នុង​ករណី​ដែល​មានការ​តម្រូវ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ផ្តល់​យុត្តិធម៌ និង​ពុំ​ចាំបាច់​ទូត​ទាត់​ដល់​មេធាវី​ដែល​ចាត់តាំង​ឲ្យ​ខ្លួន​នៅ​ក្នុង​ករណី​ដែល​ជន​នេះ​ពុំ​មាន​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​បង់ថ្លៃ​មេធាវី​នេះ ។

ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា គោលនយោបាយ​ថ្មី​ស្តី​ពី​ជំនួយ​ផ្លូវច្បាប់​គួរ​រៀបចំ​ឡើង​ដោយ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​នានា​ចាប់ពី​ដើមដំបូង​ទៅ​នឹង​ត្រូវ​ធ្វើការ​ពិចារណា​ពី​បរិបទ​ប្រទេស​កម្ពុជា​ពោល គឺ​មិន​ត្រូវ​គ្រាន់តែ​ចម្លង​តាម​គោលនយោបាយ​ដែល​មាន​ស្រាប់​នោះ​ឡើយ ។ គម្រោង​នេះ​នឹង​ធ្វើការ​ពិចារណា​ប្រើប្រាស់​ដំណើរការ​ដែល​មាន​លក្ខណៈ​ចំហ​បែប​នេះ ដោយ​លើក​ស្នើ​នូវ​វិធីសាស្ត្រ​វាយតម្លៃ​ផល​ប៉ះពាល់​គោលនយោបាយ និង​ធ្វើការ​កែសម្រួល បញ្ជាក់​ចំណុច​មួយ​ចំនួន​តូច​ពាក់ព័ន្ធ និង​ផល​ដែល​ត្រូវ​សម្រេច​បាន​ចេញ​គម្រោង​នេះ ។

ការ​វាយតម្លៃ​បឋម​លើក​ជំនួយ​ផ្លូវច្បាប់​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា គោលនយោបាយ​ស្តី​ពី​ជំនួយ​ផ្លូវច្បាប់​បច្ចុប្បន្ន​ដូច​មាននៅ​ក្នុង​យុទ្ធសាស្ត្រ​ស្តី​ពី​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌​ឆ្នាំ​២០០៣ ពុំ​មាន​វិសាលភាព​គ្រប់គ្រាន់ ដើម្បី​ផ្តល់​ជំនួយ​ផ្លូវច្បាប់​ដល់​ជន​ក្រីក្រ និង​ជន​ដែល​ងាយ​រង​គ្រោះ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នោះ​ឡើយ ។ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ជំនួយ​ផ្លូវច្បាប់​ដែល​ផ្តល់​ដោយ​អង្ក​ការ​មិនមែន​រដ្ឋាភិបាល​មានការ​ថយ​ចុះ​៥៣% ។ ដូច្នេះ​ថវិកា​របស់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ផ្តល់​ជំនួយ​ផ្លូវច្បាប់​ត្រូវ​បាន​បង្កើន​ឡើង (​ប​ច្ចប្ប​ន្ន​នេះ​មាន​ចំនួន​១២០.០០០​ដុល្លារ​អា​មេ​រិ​ក​) ។ ក្រសួងយុត្តិធម៌​មាន​លើក​ឡើង​ថា ថវិកា​ត្រូវ​បាន​ផ្តល់​តាម​រយៈ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ពុំ​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​ខាង​គុណភាព​ទាំង​ខាង​បរិមាណ ។

ដូច្នេះ​ស្ថានភាព​ជំនួយ​ផ្លូវច្បាប់​នៅ​កម្ពុជា​ចាំបាច់​ត្រូវ​មានការ​កែ​លំអ​បន្ថែម​ទៀត ដើម្បី​បំពេញ​ទៅ​តាម​ស្តង់ដា​អន្តរជាតិ​ក៏​ដូច​ជា បទដ្ឋាន​នានា​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ។ ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ក្រប​ខណ្ឌ​ការងារ​ច្បាប់ និង​ស្ថាប័ន​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ដែល​ប្រព័ន្ធ​យុត្តិធម៌​ក្រៅផ្លូវការ និង​ប្រព័ន្ធ​យុត្តិធម៌​ផ្លូវការ មានមុខ​ងារ​ដ៏​សំខាន់​មួយ​របស់​រដ្ឋ គឺ​ដើម្បី​ធានា​នូវ​ច្បាប់ និង​សណ្តាប់ធ្នាប់​ល្អ ។ ច្បាប់ និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម​មួយ​អាច​សម្រេច​ទៅ​បាន​តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​មួយ​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​ដោះស្រាយ​ជម្លោះ​បាន​ដោយ​សន្តិវិធី ។ ដើម្បី​អាច​ដោះស្រាយ​ជម្លោះ​ទាំងនេះ​បាន​រដ្ឋ​ត្រូវ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ ។

ជា​រឿយ​ៗ​ប្រព័ន្ធ​យុត្តិធម៌​ផ្លូវការ​ត្រូវ​បាន​បំពេញបន្ថែម​ដោយ​ប្រព័ន្ធ​ក្រៅផ្លូវការ​ដែល​មាន​គោលដៅ​ដោះស្រាយ​ជម្លោះ​ដោយ​មិន​ប្រើ​តុលាការ​តាម​រយៈ​វិធីសាស្ត្រ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ។ ស្ថាប័ន​យុត្តិធម៌​ក្រៅផ្លូវការ​មាន​ដូច​ជា មជ្ឈមណ្ឌល​សេវា​តុលាការ សន្ធាន​ការី​តុមូល​សន្តិភាព ៕

កែសម្រួលដោយ