រាជធានីភ្នំពេញ ៖ អតីតប្រធានគណបក្សអំណាចលោក សួន សេរីរដ្ឋា បានអះអាងការមានសេរីភាពពីពន្ធនាគារវិញនេះ ដោយសារដំណោះស្រាយនយោបាយ និងអំណាចតុលាការមិនជាប់ពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឬរដ្ឋាភិបាលអន្តរជាតិនោះទេ ។
ការលើកឡើងនេះ បន្ទាប់ពីអតីតមេបក្សរូបនេះត្រូវបានព្រះមហាក្សក្រព្រះទានលើកលែងទោស កាលពីពេលថ្មីៗកន្លងមកនេះ ហើយបន្ទាប់ពីលោកឃើញថា អ្នកពន្ធនាគារមួយចំនួនពិសេសនោះអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានអង្គការជាតិ និងអន្តរជាតិ មួយចំនួនចូលសួរសុខទុក្ខ ពេលកំពុងជាប់ពន្ធនាគារ ប៉ុន្តែចំពោះលោកវិញគ្មាន ។
លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរបានឲ្យដឹងនៅថ្ងៃទី៣១ សីហានេះបានបញ្ជាក់ថា «រយៈពេល១ឆ្នាំ១០ថ្ងៃ ដែលខ្ញុំជាប់ឃុំឃាំងគ្មានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិណាមួយរវីរវល់មកសួរសុខទុក្ខ សួរនាំលើកទឹកចិត្តខ្ញុំទេ ។ សូម្បីអង្គការ Licado ដែលចូលទៅក្នុងពន្ធនាគារៀងរាល់អាទិត្យយកថ្នាំពេទ្យ ទៅចែក និងដុកទ័រទៅជួយពិនិត្យសុខ ភាពនោះក៏មិនដែលហៅខ្ញុំមកជួបសួរជួយពិនិត្យសុខភាព ឬឲ្យថ្នាំពេទ្យបានមួយគ្រាប់ដែរ» ។
យ៉ាងណាក្តីលោក សួន សេរីរដ្ឋា បានឲ្យដឹងមានមានតែស្ថានទូតអាមេរិក (ទៅជួប៣ដង) កាកបាទក្រហមអន្តរជាតិ (ទៅជួប២ដង) ក្រុមដុកទ័រពីស្ថានទូតថៃ (បានជួយពិនិត្យសុខភាពឲ្យលោកម្តង) និងក្រៅពីនោះមានតែប្រពន្ធកូនគ្រួសារខ្ញុំ (ទៅជួបស្ទើររាល់ថ្ងៃ) ព្រមទាំងមិត្តភក្តិអ្នកគាំទ្ររបស់ខ្ញុំប៉ុណ្ណោះ ដែលបានចូលទៅជួបសួរសុខទុក្ខខ្ញុំដល់ពន្ធនាគា ។
លោកបញ្ជាក់ថា«ខ្ញុំចង់ប្រាប់សាធារណៈជនថា ការលើកលែងទោសឲ្យខ្ញុំទទួលបានសេរីភាព វាគ្មានទាក់ទងនឹងពួកអង្គការសិទ្ធិមនុស្សណា ឬរដ្ឋាភិបាលអន្តរជាតិណាទេ ក្រៅពីក្រុមការងារ និងក្រុមគ្រួសាររបស់ខ្ញុំដែលព្យាយាមតាមលទ្ធភាពជាក់ស្តែងតាមផ្លូវតុលាការ និងតាមផ្លូវដំណោះស្រាយនយោបាយក្នុងស្មារតីខ្មែរជាតិសាសន៍តែមួយ ។ ដូច្នោះសូមសាធារណៈកុំយល់ច្រឡំ» ។
សូមរឮកទៀតថា ការដោះលែងឲ្យមានសេរីភាពរបស់អតីតគណបក្សអំណាចខ្មែរនេះ បន្ទាប់ពីលោកបានសរសេរលិខិតមួយច្បាប់សុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាផ្លូវ ការ ដើម្បីស្នើសុំដោះលែងរូបលោក កាលពីថ្ងៃទី២២ សីហាកន្លងមកនេះ ៕
រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៣ កុម្ភៈ បានដឹកនាំមន្ត្រីជំនាញទៅចូលរួមសហការជាមួយលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង...
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...