ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តាម​ពិត​ប្រវត្តិ​ខេត្តស្ទឹងត្រែង​មក​ពី​ចឹ​ង​តើ​!!!

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​ត្រូវ​បាន​គេ​ចារ​ជា​ប្រវត្តិសាស្ត្រ និង​ចងក្រង​ជា​សៀវភៅ​សម្រាប់​ការ​សិក្សា​ថ្នាក់បឋមសិក្សា​នៅ​ប្រទេស​កម្ពុជា ដែល​បាន​តាក់តែង​ឡើង​តាម​ប្រកាស​អា​រ៉ែ​តេ លោក​គួ​វ៉ែន​ណើ​រ​ស៊េ​ណេ​រាល់ ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​១៩២៦ និង​បាន​បោះពុម្ព​ជា​ផ្លូវការ…

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង​ត្រូវ​បាន​គេ​ចារ​ជា​ប្រវត្តិសាស្ត្រ និង​ចងក្រង​ជា​សៀវភៅ​សម្រាប់​ការ​សិក្សា​ថ្នាក់បឋមសិក្សា​នៅ​ប្រទេស​កម្ពុជា ដែល​បាន​តាក់តែង​ឡើង​តាម​ប្រកាស​អា​រ៉ែ​តេ លោក​គួ​វ៉ែន​ណើ​រ​ស៊េ​ណេ​រាល់ ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​១៩២៦ និង​បាន​បោះពុម្ព​ជា​ផ្លូវការ នៅ​ឆ្នាំ​១៩៣០ ។

ការ​ចងក្រង​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​នោះ មិន​បាន​រៀបរាប់​ឲ្យ​បាន​ក្បោះក្បាយ​ពេញលេញ​នោះ​ឡើយ ។ ការ​ស្រាវជ្រាវ​នៃ​រឿង​ប្រវត្តិសាស្ត្រ​ខេត្តស្ទឹងត្រែង​នេះ​ពាក់ព័ន្ធ​ដល់​រឿង​ពីរ គឺ​ទី​១- ទាក់ទង​ដល់​ប្រវត្តិ​ខេត្ត ទី​២- ទាក់ទិន​ទៅ​នឹង​ឈ្មោះ​ខេត្ត ។ ដើម្បី​លើកយក​ប្រវត្តិ​ដែល​ពាក់ព័ន្ធ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង ​ដែល​បាន​រៀបរាង​ឡើង នៅ​ឆ្នាំ​២០០៦ ដោយ​លោក សម សា​ឯម អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​។

ខេត្តស្ទឹងត្រែង​មានរឿង​ភ្ជាប់​ទៅ​នឹង​ពង្សាវតា​តាំងពី​យូរលង់​ណាស់​មក​ហើយ រវាង​គ​.​ស​៦០០​ប្លាយ ក្នុង​រាជ​ព្រះបាទ​ឥ​សាន​វ័​រ្ម​ន និង​ព្រះបាទ​ជ័យ​វ័​រ្ម​ន​ក្រុង​កម្ពុជា ចែក​ចេញ​ជា​២​នគរ ។ នគរ​មួយ​មាន​ទីក្រុង​ឈ្មោះ វយ​ធា​បូ​រា (​ភ​វ​បុ​រៈ​) មួយទៀត​ឈ្មោះ​ទីក្រុង ស​ម្ផ​បូ​រា (​ស​ម្ផ​បុ​រៈ​) ខេត្តស្ទឹងត្រែង គឺ​ស្ថិត​ក្នុង​ក្រុង​ទី​២​នេះ ។ រហូត​ដល់​គ​.​ស​៩០០​ប្លាយ បាន​បង្រួបបង្រួម​នគរ​ទាំង​ពីរ​ទៅ​ជា​ក្រុង​កម្ពុជា​តែ​មួយ ហើយ​លើក​ទីក្រុង​ទៅ​តាំងនៅ​អង្គរ​វិញ ។ នៅ​គ្រិស្តសករាជ​១៤០០​ប្លាយ កាល​បែក​បន្ទាយ​ស​ង្វែ​ក និង​ទ័ព​សៀម​ព្រះបាទ​សុទ្ធា​ភាស​ព្រះ​អង្គរ​ត់ទៅ​ពួន នៅ​ស្ទឹង​ត្រែង ។ ក្នុង​កំឡុង​សករាជ​នេះ​ទ័ព​សៀម និង​ទ័ព​លាវ​បាន​លុកលុយ​ចូល​ក្រុង​កម្ពុជា​ខាងជើង កងទ័ព​ទាំងនេះ​បាន​យក​ខេត្តស្ទឹងត្រែង រួច​មក​ទ័ព​ទាំងនោះ​បាន​ធ្វើ​ដំណើរ​លុកលុយ​ចុះ​តាម​ទន្លេធំ​រហូត​ដល់​កំពង់ចាម​ទើប​កងទ័ព​ខ្មែរ​វាយបក​ដេញ​ទ័ព​សៀម និង​ទ័ព​លាវ​ខ្ចាត់ខ្ចាយ​ចេញ​ទៅ​វិញ​អស់ ។

ក្រោយមក​នៅ​គ្រិស្តសករាជ​១៦០០​ប្លាយ យួន​ចាប់ផ្តើម​ចូលលុក​លុយ​យក​ខេត្តស្ទឹងត្រែង ប៉ុន្តែ​គ្រានោះ​ទ័ព​សៀម​បាន​វាយ​ចេញ​យួន​ទៅ​វិញ​នៅ​វេលា​ចំបាំង​ខេត្តស្ទឹងត្រែង​ចំណុះ​ឲ្យ​ខេត្ត​ចំប៉ា​សាក់ ឯ​ខេត្ត​ចំប៉ា​សាក់​ចំណុះ​ឲ្យ​ស្រុក​សៀម​ទៀត ។ នៅ​ឆ្នាំ​១៨១៤ ទ័ព​សៀម​លុកលុយ​ចូល​នគរ​ខ្មែរ​ចាប់តាំងពី​ព្រំ​ខេត្ត​ព្រំ​ទេព​ទៅ​ដល់​ភ្នំ​ដងរែក ទ័ព​សៀម​បន្ត​លុកលុយ​យក​ខេត្ត​ម្លូព្រៃ ខេត្ត​ទន្លេ​ពៅ កាល​ណោះ​ទ័ព​សៀម​បាន​ឈ្នះ​សឹក​ដោយ​ងាយ​បន្ត​ឆ្លងទន្លេ ហើយ​ចូលលុក​លុយ​យក​ខេត្តស្ទឹងត្រែង​ជា​ថ្មី បញ្ចូល​ទៅ​ក្រុង​សៀម លុះ​ខេត្តស្ទឹងត្រែង​ធ្លាក់​ទៅ​ជា​ខេត្ត​សៀម គ្រានោះ​ព្រះករុណា​ក្រុង​កម្ពុជា​បាន​ផ្តាច់​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លាវ ដោយសារ​ខេត្តស្ទឹងត្រែង​ឃាំង​ជាប់​ទៅ​នឹង​ស្រុក​សៀម ។

បន្ទាប់​ពី​ក្រុង​កម្ពុជា​គំលាត​នៃ​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លាវ​យូរ​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៨៦៣ គ្រា​ដែល​បារាំង​បាន​មក​តាំង​អាណាព្យាបាល​នៅ​ក្រុង​កម្ពុជា ។ នៅ​ឆ្នាំ​១៨៦៤ ក្រុង​សៀម​ជាប់​សញ្ញា និង​ក្រុង​បារាំងសែស ហើយ​ក្រុង​កម្ពុជា​សៀម​បាន​ប្រគល់​ខេត្ត​ទន្លេ​ពៅ ម្លូព្រៃ ស្ទឹង​ត្រែង​សៀម​ប៉ា​ង​មក​ឲ្យ​កម្ពុជា​វិញ ប៉ុន្តែ​សៀម​គ្មាន​ប្រាថ្នា​នឹង​ឲ្យ​មក​វិញ​ទាល់តែ​សោះ​សៀម​ទាល់​តម្រិះ​ដោយសារ​ជាប់​កិច្ច​សញ្ញា ។
នៅ​ឆ្នាំ​១៨៩៣ បារាំង​បាន​បង្ខំ​សៀម​ដោយ​ថ្វីដៃ ដើម្បី​ឲ្យ​សៀម​បង្វែរ​ខេត្ត​ខ្មែរ​មក​ឲ្យ​ក្រុង​កម្ពុជា​វិញ​ខ្លះ​ដូច​ជា ខេត្តស្ទឹងត្រែង ជាដើម ។ គ្រានោះ​សៀម​ភិតភ័យ​ចុះ​សិទ្ធិ​សញ្ញា​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៨៩៣ ដោយ​សុខចិត្ត​លះបង់​ចោល​ដី​ខេត្ត ហើយ​ទឹកដី​ប៉ែក​ត្រើយ​ខាងឆ្វេង​ទន្លេមេគង្គ​ទាំងអស់​ឲ្យ​បារាំងសែស​វិញ ។ ពេល​នោះ​ខេត្តស្ទឹងត្រែង សៀម​ប៉ា​ង ត្រូវ​ចំណុះ​ក្រុង​លាវ ហេតុ​ដូច្នេះ​ក្រុង​សៀម​បាន​ប្រគល់​តែ​ខេត្ត​ទន្លេ​ពៅ និង​ខេត្ត​ម្លូព្រៃ តាម​សិទ្ធិ​សញ្ញា​របស់​បារាំង ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ ។ រួម​មក​មាន​អា​រ៉ែ​តេ​បារាំង​ចុះ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​១៩១៤ ដាក់​ខេត្តស្ទឹងត្រែង និង​សៀម​ប៉ា​ង​បញ្ចូល​មក​ក្នុង​ក្រុង​កម្ពុជា​វិញ ។ ខេត្ត​ស្ទឹង​ត្រង​ក៏​រើ​កែប្រែ​ថ្មី គឺ​មាន​រាជការ​គ្រប់គ្រង​រដ្ឋបាល​២​ខេត្ត គឺ​ខេត្តស្ទឹងត្រែង​១ និង​ខេត្ត​មូល​ពូ​មោក​១ (​ស្រុក​វ៉ើ​ន​សៃ​) ។
ទាក់ទិន​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ខាងលើ​ភ្ជាប់​ទៅ​ប្រវត្តិ​ឈ្មោះ​ខេត្ត​មួយ​នេះ​ដែរ ដែល​ពី​ដើម​ឡើយ​គេ​ហៅ​ថា ខេត្ត​សា​ទឹង​ទែង កំណើត​ខេត្ត​នេះ​កើតឡើង​ដោយ​លោក​ស​ង្ឈ​មួយ​អង្គ (​ជា​នេន​លាចាក់​សិក្ខាបទ​) ព្រះ​នាម​សៀង ប៉េង មក​ពី​ស្រុក​វៀង​ច័ន្ទ បាន​លើក​ដែន​សារ​ទឹង​ទែង​នេះ​ថ្វាយ​មក​ព្រះករុណា​ក្រុង​កម្ពុជា ។ ព្រះករុណា​ក្រុង​កម្ពុជា​ទ្រង់​ទទួល​ដ​ង្វា​យ​នេះ ហើយ​ទ្រង់​បាន​តែងតាំង​លោក ប៉េង ជា​ចៅហ្វាយខេត្ត នៅ​ក្នុង​អំណាច​ព្រះ​ចៅ​ក្រុង​កម្ពុជា ។  ឧកញ៉ា ប៉េង បាន​នាំ​សួយ​សារ​អា​រក​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា​បាន​រយៈពេល​៣​ឆ្នាំ ទើប​គិត​ដោះខ្លួន​ចេញពី​អំណាច​ខ្មែរ​បាន​រត់​ចាក់ចោល​ដែន​សារ​ទឹង​ទែង​ទៅ​រស់នៅ​ស្រុក​វ៉ើ​ន​សៃ ។ ក្រោយមក​លើក​ងារ​ចៅហ្វាយខេត្ត​នោះ​បន្ត​ឲ្យ​ទៅ​កូន​ឈ្មោះ ជា ប៉េង​ញ៉ា​សំ ។ ជា ប៉េង​ញ៉ា​សំ ជា​កូន​ឧ​ញ៉ា ប៉េង បាន​រួមគំនិត​ឃុបឃិត​ជាមួយ​រាស្ត្រ​ក្នុង​ខេត្ត​របស់​ខ្លួន​ចូល​ទៅ​ជ្រកកោន​ក្រោម​ម្លប់​ព្រះ​ចៅ​នគរ​សៀម សៀម​បាន​តែងតាំង​ងារ ជា ប៉េង​ញ៉ា​សំ ទៅ​ជា​ចៅ​មឿង សៀង​ទែង ។

ដូច្នេះ​ឈ្មោះ សៀង​ទែង ជា​ភាសា​ឡាវ​ប្រែ​ថា លោក​នេន​ដែល​លាចាក​សិក្ខាបទ​បាន​កសាង​ឡើង ។ យូរ​មក​ប្រជាជន​ខ្មែរ​យើង​ហៅ​ក្លាយ​នាម​សៀង​ទែង​នោះ​ទៅ​ជា ឈ្មោះ​ស្ទឹង​ត្រែង​វិញ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មាន​ន័យ​ថា ស្រុក​មាន​ស្ទឹង​ដុះ​ស្មៅ​ត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ