ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ចិន​សម្តែង​នូវ​ការ​អបអរសាទរ និង​គាំទ្រ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ អនុញ្ញាត​ឲ្យ​លោក SONG…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ អនុញ្ញាត​ឲ្យ​លោក SONG TOA រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ចូល​ជួប​សវនាការ​ការងារ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​វិមាន​សន្តិភាព ។

លោក SONG TOA រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​នាំសារ​របស់​លោក​ប្រធានាធិបតី​ស៊ីជី​ង​ពីង មក​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នោះ គឺ​សម្តែង​នូវ​ការ​អបអរសាទរ​ដោយ​ផ្ទាល់​ចំពោះ​ជំនោ​ជោគជ័យ​ដែល​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​កន្លង​មកនេះ ហើយ​ក៏​សូម​សម្តែង​នូវ​ការ​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​សម្តេច​តេ​ជោ​ដឹកនាំ​កម្ពុជា ដើម្បី​ឆ្ពោះទៅ​កាន់ការ​អភិវឌ្ឍ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​រួម​ទាំង​កា​អភិវឌ្ឍ​សេដ្ឋកិច្ច​ក​ម្ព​ជា​ផង​ដែរ ដើម្បី​រក្សាសុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ផង​ទៀត ។

លោក SONG បាន​បន្ត​ថា កម្ពុជា​ជា​មិត្ត​ចាស់ មិត្ត​ល្អ និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​ទីបំផុត​ជាមួយ​ចិន កន្លង​មក ទោះបី​មាន​អ្វី​កើតឡើង​ក៏​ដោយ​ទំនាក់ទំនង​នេះ នៅ​តែ​បន្ត​យ៉ាង​រឹង​មាំ ហើយដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ឡើយ ជាមួយនឹង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផង​ទៀត ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ។ ជាង​នេះ​ក៏​មាន​កិច្ចសន្យា​យ៉ាងច្រើន កិច្ចព្រមព្រៀង​យ៉ាងច្រើន​បាន​ចុះហត្ថលេខា​ហ​និង​កិច្ចព្រមព្រៀង​នោះ​បាន​គ្របដណ្តប់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំងអស់ ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ​ផង​ដែរ គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​លើ​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​បាន​ចុះហត្ថលេខា​ហើយ រវាង​សម្តេច​តេ​ជោ និង​លោក​ប្រធានាធិបតី ស៊ី​ស៊ីជី​ង​ពីង ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ ។ ពី​នោះ​ទៅ​ទៀត​លោក​រដ្ឋមន្ត្រី​បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត​ផង​ដែរ​ថា ចិន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​នៅ​លើ​អ្វី​ៗ​ដែល​ជា​សេចក្តី​ត្រូវការ​របស់​ក​ម្ព​ជា ។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​បាន​បំពាក់​គ្រឿង​ឥស្សរិយ​ស​ថ្នាក់​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សិរី​វឌ្ឍន​ជូន​ដល់​លោក SONG ហើយ​សម្តេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​សារ ដែល​លោក​រដ្ឋមន្ត្រី​បាន​ពាំនាំ​ពី​លោក​ប្រធានាធិបតី​ស៊ីជី​ង​ពីង ។

សម្តេច​បាន​ធ្វើ​បទឧទ្ទេសនាម​ជូន​លោក SONG នូវ​កំណែទម្រង់​នៅ​កម្ពុជា​ផង នៅ​ដំណើរការ​បោះ​ឆ្នោត​កន្លង​មក​ក៏​ដូច​ជា ប្រវត្តិ​នៃ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និង​នៅ​ប្រទេស​ជិតខាង​ផង​ដែរ ។ ជាមួយ​នោះ​ដែរ សម្តេច​តេ​ជោ​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​អំពី​ស្ថាន​ភាព​ទូទៅ​ផង​ដែរ ។ ជាទី​បញ្ចប់​សម្តេច​បាន​ថ្លែងអំណរគុណ​ជូន​ដល់​មិត្ត​ចិន​ប្រជាជន​ចិន​ដែល​កន្លង​មក​តែងតែ​ជួយ​ដល់​កម​ក្ពុ​ជា និង​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ដល់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ