ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ​! មក​ស្គាល់​ពី​ផ្សារ​ទំនើប​ជីប​ម៉ុង​២៧១​មេ​ហ្គា​ម៉​ល​ទាំងអស់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ជីប​ម៉ុង​២៧១ មេ​ហ្គា​ម៉​ល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ជីប​ម៉ុង​២៧១ មេ​ហ្គា​ម៉​ល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ និង​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អស់លោក លោកស្រី ឧកញ៉ា រួម​ទាំង​ក្រុម​មន្ត្រីរាជការ ជា​ច្រើន​នាក់​ផង​ដែរ ។ នៅ​ព្រឹក​ថ្ងៃខែ​ដដែល​នេះ​ក្រុមហ៊ុន​ខាងលើ​ក៏​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សូត្រ​មន្ត ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​ផង​ដែរ ។

ដោយផ្សារ​ទំនើប​ជីប​ម៉ុង​២៧១ មេ​ហ្គា​ម៉​លខាងលើ គឺ​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង៤១​ហិ​កតា ដែល​ជា​ផ្សារ​ទំនើប​មួយដែល​មាន​ផាក​សុខភាព​ល្អ និង​ការ​រៀបចំ​តុបតែង​ដ៏​ប្រណីត រួម​ទាំង​សោ​ភ័​ណ្ឌ​ល្អ​ផង​ដែរ ។

ចំពោះគម្រោងសាងសង់ចំណាយអស់ ២៥២​លាន​ដុល្លារ​អា​មេ​រិក ហើយនឹង​សាងសង់​រួចរាល់នៅ​ឆ្នាំ​២០២០ ​ខាង​មុខនេះ ។

សូមបញ្ជាក់​ ៖ ​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុបជាមួយ​ក្រុមហ៊ុន​ជីប​ម៉ុង​រី​ថេ​ល ជា​ម្ចាស់​គម្រោង​សាងសង់​ផ្សារ​ទំនើប​ខាងលើនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ