ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ជ្រូកព្រៃ​មួយ​ហ្វូង​ចេញ​អុកឡុក​ក្រុង​ស្វាយ​រៀង (មានវីដេអូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សត្វ​ជ្រូក​មួយ​ហ្វូង​ដើរ​រក​ចំណី​ដោយ​ឈ្មុស​ដី​តាម​ចិញ្ចើមថ្នល់ និង​ហែក​ថង់​សំរាម​ដែល​ប្រជាពលរដ្ឋ​ដាក់​នៅ​តាម​មុខ​ផ្ទះ​រាយ​ប៉ាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​សំរាម ខណៈ​រថយន្ត​ដឹក​សំរាម​មិន​ទាន់​មក​ប្រមូល ។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​មេត្តា​ជួយ​មើល​ផង​ដោយ​ហ្វូង​សត្វ​ជ្រូកព្រៃ​រាប់​សិប​ក្បាល​ដើរ​ឈ្មុស និង​ហែក​ថង់​សំរាម​នេះ​ជា​ច្រើន​ខែ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ សីហា ២០១៨​នេះ​។…

ខេត្តស្វាយរៀង ៖ សត្វ​ជ្រូក​មួយ​ហ្វូង​ដើរ​រក​ចំណី​ដោយ​ឈ្មុស​ដី​តាម​ចិញ្ចើមថ្នល់ និង​ហែក​ថង់​សំរាម​ដែល​ប្រជាពលរដ្ឋ​ដាក់​នៅ​តាម​មុខ​ផ្ទះ​រាយ​ប៉ាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រមូល​សំរាម ខណៈ​រថយន្ត​ដឹក​សំរាម​មិន​ទាន់​មក​ប្រមូល ។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ក្រុង​មេត្តា​ជួយ​មើល​ផង​ដោយ​ហ្វូង​សត្វ​ជ្រូកព្រៃ​រាប់​សិប​ក្បាល​ដើរ​ឈ្មុស និង​ហែក​ថង់​សំរាម​នេះ​ជា​ច្រើន​ខែ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៣០ សីហា ២០១៨​នេះ​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា សត្វ​ជ្រូកព្រៃ​ទាំង​អស់នេះ​គឺជា​របស់​ទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង​ចិញ្ចឹម​ប្រមាណ​ជា​១០០​ក្បាល​ដាក់​ទ្រុង​នៅ​ក្នុង​បន្ទាយ ហើយ​ពេល​ខ្លះ​គេ​លែង​ពី​ក្នុង​ទ្រុង​ឲ្យ​ដើរ​រកស៊ី​ចំណី​នៅ​ខាងក្រៅ ដើម្បី​ឲ្យ​សាច់សត្វ​ជ្រូកព្រៃ​ដូច​ធម្មជាតិ ។ រីឯ​មន្ត្រី​ទាហាន​ម្នាក់​និយាយ​ថា មិនមែន​ប្រលែង​ពួក​វា​ទេ គឺ​សត្វ​ជ្រូកព្រៃ​ទាំងនោះ​លោត​ចេញពី​ទ្រុង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​អន្តរាគមន៍​សុំ​ឲ្យ​ទាហាន​ចាប់​ជ្រូកព្រៃ​ទាំងនោះ​បញ្ចូល​ទ្រុង​វិញ​ផង ចៀសវាង​កុំ​ឲ្យ​មក​ឈ្មុស​ដី និង​ហែក​ថង់​សំរាម​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ