ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់កាត់ទោសផង…អ្នកណាលើកលែងឲ្យវា ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈដែលកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអះអាងថា សំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ…

រាជធានីភ្នំពេញ ៖ ខណៈដែលកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានអះអាងថា សំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្រុមក្របខណ្ឌជាពិរុទ្ធជននៅឡើយ ។

ការស្ថិតក្នុងពិរុទ្ធជននេះមានន័យសំណុំរឿងរបស់លោក កឹម សុខា មិនទាន់ត្រូវបានតុលាការចោទប្រកាន់មានទោសត្រូវជាប់ពន្ធនាគារប៉ុន្មាននោះទេ ។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ នៅព្រឹកថ្ងៃទី២៩ សីហានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមប ញ្ជាក់ថា អ្នកត្រពាំងថ្លុង(កឹម សុខា) ស្ថិតនៅក្នុងក្របខណ្ឌពិរុទ្ធជននៅឡើយមិនមែនជា ទណ្ឌិតទេ សុំចាំកុំភ្លើពេក ។ នៅជាពិរុទ្ធជនទេ គ្មានអ្នកណាដោះលែងទេកុំទៅបង្ករឿង» ។

ទាក់ទិននឹងរឿងលោក កឹម សុខា ពោល គឺមុនថ្ងៃសវនាការសាកសួរមេធាវីពាក់ព័ន្ធនឹងសុំនៅក្រៅឃុំបណ្តោះអាសន្ននៅថ្ងៃទី៣០ សីហា សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា មានសកម្មជនអតីតប្រឆាំងមួយចំនួនគ្រោង និងពន្ធនាគារត្រពាំងថ្លុងចាប់ពីល្ងាចថ្ងៃទី២៩ សីហា នេះ ដោយក្រោមការផ្សព្វផ្សាយរបស់ឈ្មោះ ណុប ប៊ុនហ៊ អតីតសកម្មជនគណបក្សសង្គ្រោះ ជាតិ នៅខណ្ឌចំការមន ។

សម្តេចក៏បានបញ្ជាក់ថា «ខ្ញុំធ្វើជានាយករដ្ឋមន្ត្រីខ្ញុំមានព័ត៌មានគ្រាប់គ្រាន់ ។ អ្នកខ្លះទៅដេកនៅត្បូងឃ្មុំនៅល្ងាចនេះដើម្បីទទួលអ្នកចេញពីគុក។អ្នកណាដោះលែងបើគេមិនទាន់កាត់ទោសផងបានទោសឯណាលើកឲ្យវា ។ ឯលើកលែងការចោទប្រកាន់អត់ទេ! អុ្នកណាលើកលែងឲ្យវា ? រឿងនេះក្តីក្ឌាំងក្នុងរឿងក្បត់ជាតិ អ្នកណាជាអ្នកទទួលការលើកលែងទោសនោះ ។ ក្នុងឋានខ្ញុំជារាជរដ្ឋាភិបាល ខ្ញុំនឹងបន្តប្តឹង» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ