ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ម្នាក់​ទើប​ចេញពី​គុក​…​កុំ​ភ្លេច​នៅ​ជំពាក់​៨​រយ​លាន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនង​សំដៅ​ទៅ​កាន់​លោក គឹ​ម សុខ អតីត​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​អ្នក​ដែល​និយាយ​ថា…

រាជធានី​ភ្នំពេញ ៖ ទំនង​សំដៅ​ទៅ​កាន់​លោក គឹ​ម សុខ អតីត​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​អ្នក​ដែល​និយាយ​ថា នៅ​ប្រ​ទេ ស​កម្ពុជា​កំពុង​អនុវត្ត​នីតិ​មាត់ ក្នុង​ការ​លើកលែង​អ្នកទោស​ម្នាក់​នោះ​កុំ​ភ្លេច​នៅ​ជំពាក់​លុយ​៨០០ លាន​រៀល ។

ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​លោក គឹ​ម សុខ អ្នកវិភាគ​សង្គម និង​ជា​អតីត​ទណ្ឌិត​ដែល​ទើប​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាលពី​ពេល​ថ្មី​កន្លង​មកនេះ បាន​ប្រើ​ពាក្យ​លើសលួស​មក​លើ​រាជរដ្ឋាភិបាល​ដែល​មាន​អំណាច​គ្រប់គ្រង​ប្រទេស ។

ការ​លើក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទំនងជា​សំដៅលើ លោក គឹ​ម សុខ ដែល​ជាប់​ពន្ធនាគារ​ពី​បទ​« បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» ដែល​ត្រូវ​បាន​តុលាការ​បង្គាប់​សំណង​៨០០​លាន រៀល ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន នា​ពេល​កន្លង​មក ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ ក្នុង​រាជធានី​ភ្នំពេញ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា « អា​អ្នក​និយាយ​ពី​នីតិ​មាត់ ឯង​នៅ​ជំពាក់​លុយ ឯង​សាកល​មើល៎​គេ​ធ្វើ​ប៉ុ ណ្ណឹ​ង​គេ​មិន​ខ្លាច​អ្នកឯង​ទេ ! ដល់​ឃើញ​គេ​នៅ​ស្ងៀម​ៗ​បែប​ចង់​ខ្លាំង ? រដ្ឋ​ណា​! » ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា មាន​អ្នកមួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​ការ​ដោះ​លែង​ប្រើ​អំណាច ។ ត្រង់​ចំណុច​នេះ​សម្តេច​ក៏​បាន​ពន្យល់​ដល់​អ្នក​ទាំងនោះ​វិញ​ថា រាល់​អំណាច ទាំងអស់​ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ឲ្យ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​មិន​អនុវត្តន៍​ទើប​ជា​ខុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ