ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​ខេត្តពោធិ៍សាត់​មាន​ប្រវត្តិ​ចេញពី​ដើម​ក្រូច​មួយ​ដើម និង​ដើម​ពោធិ៍​តូច​មួយ​សោះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ចែង​ថា ខេត្តពោធិ៍សាត់​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជរដ្ឋ​នៅ​ជា​ខាងកើត​ខេត្តបាត់ដំបង ។ តាម​ពាក្យ​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ​ដើម​រសាត់​ច្រាស់ទឹក​មក​ជា​អស្ចារ្យ​ប្លែក​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​ទី​មួយ…

ខេត្តពោធិ៍សាត់ ៖ តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ចែង​ថា ខេត្តពោធិ៍សាត់​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជរដ្ឋ​នៅ​ជា​ខាងកើត​ខេត្តបាត់ដំបង ។ តាម​ពាក្យ​ពី​ព្រេងនាយ​តំណាល​ថា មាន​ដើម​ពោធិ៍​តូច​មួយ​ដើម​រសាត់​ច្រាស់ទឹក​មក​ជា​អស្ចារ្យ​ប្លែក​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​ទី​មួយ ដោយហេតុ​នោះ​ទើប​គេ​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នោះ​ថា (​ពោធិ៍​រសាត់​) ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់​នេះ​ជា​ពាក្យ​តែ​មួយ ប្រើ​ជួស​គ្នា​បាន ។

លុះ​ចំណេរ​កាល​យូរអង្វែង​មក​ក៏​ក្លាយជា​ពោធិ៍សាត់ ។ សព្វ​ថ្ងៃនេះ​តាំង​ជា​ទីរួមខេត្ត​ហៅ​ថា ខេត្តពោធិ៍សាត់ ។ ឈ្មោះ​ក្រូច​មួយ​ប្រភេទ គឺ​ក្រូចពោធិ៍សាត់ ព្រោះ​ក្រូច​ប្រភេទ​នេះ កើត​មាននៅ​ខេត្តពោធិ៍សាត់​ជាដំបូង​បង្អស់ ។ គួរ​កុំ​ហៅ​ថា ខេត្ត​ពោធិ៍សត្វ ក្រូច​ពោធិ៍សត្វ ព្រោះ​ពោធិ៍សត្វ និង​ពោធិ៍សាត់ ពាក្យ​ទាំង​ពីរ​នេះ មាន​អត្ត​ន័យ​ផ្សេង​គ្នា​ឆ្ងាយ​ណាស់ ។

ដូច្នេះ​ដើម្បី​វា​ចាក​ទម្លាប់​មិនល្អ​ក្នុង​ការ​សរសេរ​ឈ្មោះ​ខេត្តពោធិ៍សាត់​នេះ យើង​គួរ​នាំ​គ្នា​សាកល្បង​ធ្វើការ​សិក្សា​ទី​១- អំពី​ស្ទឹង​ពោធិ៍​រសាត់ ពី​មុន តើ​ស្ទឹង​មួយ​ណា ? នៅ​ទីណា0x017d7 តើ​ស្ទឹង​ពោធិ៍សាត់ បច្ចុប្បន្ន​នេះ​ជា​ស្ទឹង​ពិតប្រាកដ​ពី​ដើម​រៀង​មក ឫ​មួយ​ក៏​មិនមែន​ទេ ? ។ ទី​២- សិក្សា​តាម​ការ​និទាន​ដោយ​ការ​ចង​ចាំ​របស់​ព្រឹទ្ធ​ចា​រ្យ​យើង​មួយ​ចំនួន​ដូច​មាន​ខ្លឹមសារ​ថា ៖

ទី​មួយ ស្ទឹង​ពោធិ៍សាត់​ពី​មុន គឺ​ស្ទឹង​ដែល​ហូរ​ប្រប​វត្ត​បាកាន (​កាត់​ឃុំ​អូរ​តា​ប៉ោង​) ហូរ​ចាក់​ពី​ក្បាល​ស្ទឹង ចូល​ទៅ​បឹង​ទន្លេសាប ។ ស្ទឹង​បច្ចុប្បន្ន​នេះ គឺ​បែក​ពី​ក្បាល​ស្ទឹង​មក​ដែរ ក្រោយ​មូលហេតុ​ការ​ទប់​កាត់​ក្បាល​ស្ទឹង​ត្រង់​ចំណុច​ទំនប់​ដប់​បាត្រ​ជាប់ ដើម្បី​ចាប់​ក្រពើ​លេប​កូន​ស្ដេច ទើប​ស្ទឹង​នេះ បែកចេញ​មក​ស្ទឹង​ពោធិ៍សាត់​សព្វ​ថ្ងៃនេះ​វិញ ហើយ​ស្ទឹង​ពោធិ៍​រសាត់​ចាស់​នោះ​ក៏​លែង​មានទឹក​ហូរ​ពី​ក្បាល​ស្ទឹង​មក​ដូច​មុន​ទៀត​ដែរ ។

ទី​ពីរ តាម​ការ​និទាន​បាន​រៀបរាប់​ថា ក្នុង​សម័យ​ថ្ងៃមួយ​មាន​ហេតុ​ចម្លែក​មួយ​គួរ​ឲ្យ​អស្ចារ្យ​ណាស់ អ្នកស្រុក​អ្នក​ភូមិ​ប្រប​មាត់​ព្រែក​ស្ទឹង មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មាន​ដើម​ពោធិ​តូច​មួយ​ដើម ស្រាប់តែ​អណ្ដែត​ច្រាសទឹក​ពី​បឹង​ទន្លេសាប​ឡើង​មក ។ ដោយ​ម្នាក់​ៗ​ឃើញ​ហេតុភេទ​ដូច្នេះ​ក៏​នាំ​គ្នា​យក​ខ្សែពួរ​មក​ទាក់​ចាប់​អូស​ព្រះ​ពោធិ៍​តូច​ឡើងគោក តែ​ទាញ​មិន​ឈ្នះ​សោះ​ទីនោះ​គេ​ឲ្យ​ឈ្មោះ​ភូមិ​នោះ​ថា ភូមិ​ព្រះ​មិន​នៅ ។ ពាក្យ​នេះ​ហៅ​យា​ៗ​មក​តាម​ក្រៀមភាសារ​បាន​ក្លា​យមក​ជា​ពាក្យ​ថា ភូមិ​ព្រះ​ម្លូ វិញ​ដល់​សព្វ​ថ្ងៃនេះ ។

និទាន​អំពី​ដើម​ព្រះ​ពោធិ៍​បាន​អណ្ដែត​ឡើង​បន្ត​មក​ដល់​ភូមិ​មួយ អ្នកស្រុក​នាំ​គ្នា​រាយ​ពួរ​ទាក់​ដើម​ព្រះ​ពោធិ៍​តូច​ម្ដងទៀត ។ ម្ដងនេះ​គេ​ទាញ​យក​ទៅ​ទាក់​នឹង​ដើម​ចារ​ធំ​មួយ​នៅ​ប្រប​មាត់​ស្ទឹង ។ ព្រះ​ពោធិ៍​តូច​បាន​អណ្ដែត​ច្រាស​ទាញ​ដើម​ចារ​ដួល​ផ្អៀង​ចោល​ស្លឹក​ទៅ​ក្នុង​ស្ទឹងរ​យុល ព្រះ​ពោធិ៍​តូច​របូត​អណ្ដែត​ឡើង​បន្ត​ទៀត ។ ទីនោះ​ជាប់​ពាក្យ​ហៅ​ត​ៗ​ថា ភូមិ​ចារ​យុល ក្រៀមភាសារ​កម្លា​យមក​ជា​ពាក្យ​ថា ភូមិ​ចា​យ៉ូ​វ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ មក​ដល់​ភូមិ​មួយទៀត អ្នកស្រុក​ទាញ​ពួរ​ទាក់​នឹង​ដើម​ចេក​ដួល​រេល​ពេញ​ចម្ការ ទីនោះ​ជាប់​ឈ្មោះ ភូមិ​ចេក​យោល រៀង​មក ។ លុះ​មក​ដល់ទី​វត្ត​បាកាន​បច្ចុប្បន្ន (​ទីនោះ​មិន​ទាន់​ក្លាយជា​វត្ត​នៅឡើយ​ទេ គឺ​មាន​តែ​ប្រាសាទ​មួយ​នៅ​សតវត្ស​ទី​១៦ ឈ្មោះ ប្រាសាទ ព្រះ​ខាន់ តាម​ការ​ស្រាវជ្រាវ​របស់​សាលា​បារាំង​បូព៌ា​) អ្នកស្រុក​នាំ​គ្នា​ដុត​ទៀន​ធូប​បួងសួង ហើយ​នាំ​គ្នា​ទាក់​ម្ដង​ទៀង ។

តាម​ការ​និទាន​របស់​ព្រឹទ្ធាចារ្យ​ជា​ច្រើន​ថា គេ​ប្រើ​តែ​ខ្សែ​អំបោះ​ប្រាំពីរ​ស​សៃ​ប៉ុណ្ណោះ ហើយ​ទាក់​ដើម​ពោធិ៍​តូច​នោះ​ជាប់​ទាញ​ឡើង​មក​ប្រ​តិ​ស្ថាន​ដាំ​នៅ​ប្រប​នឹង​ប្រាសាទ​ថ្ម អ្នកស្រុក​អ្នក​ភូមិ​ត្រេកអរ​ខ្លាំង​ណាស់​ក៏​នាំ​គ្នា​ស្រែក​ព្រម​គ្នា​ថា បានការ​ហើយ បានការ​ហើយ​…​ទីនោះ​ជាប់​ឈ្មោះ​ថា ភូមិ​បានការ ។ ក្រោយមក​ដោយសារ​ព្រឹត្តិការ​ផ្សេង​ៗ​ទៀត ទីនោះ​បាន​ប្ដូរ និង​កំលា​យមក​ជា​ឈ្មោះ បានការ ឫ​វត្ត​បាកាន​វិញ ។

ចំណែក​ស្ទឹង​នោះ​ក៏​ជាប់​ឈ្មោះ​ថា ស្ទឹង​ពោធិ៍​រសាត់ ក្រោយមក​ស្ទឹង​ពោធិ៍សាត់ ភូមិ​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែល​ជា​ប្រភព​ចាប់កំណើត​ដំបូង​នៃ​ក្រូច​មួយ​ប្រភេទ​ដែល​សន្មតនាម​ថា ក្រូចពោធិ៍សាត់ នេះ​រហូត​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ