ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ការ​ដ្ឋាន​អង្គ​​រក្ស​​បាន​បើក​កម្ម​វិធី​ការ​ត្រួត​ពិនិត្យ​ការ​ហ្វឹក​ហាត់

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ អនុ​វត្ត​តាម​បទ​​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ឹង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​​នៃ​កង​​យោធ​​ពល​ខេមរ​ភូមិន្ទ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជា​មេ​បញ្ជា​ការ​​​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស កាល​ពី​រសៀល​ថ្ងៃ​ទី ២៦ តុលា ឆ្នាំ​២០១០ នៅ​បន្ទាយ​ស្វាយ​រលំ ខេត្ត​កណ្តាល លោក​ឧត្តម​សេនីយ៍​​ឯក ឌៀង​ សារុន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក និង​ជា​មេ​បញ្ជា​ការ​រង​បញ្ជា​ការ​ដ្ឋាន​អង្គ

ខេត្ត​កណ្តាល ៖ អនុ​វត្ត​តាម​បទ​​បញ្ជា​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ឹង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​​នៃ​កង​​យោធ​​ពល​ខេមរ​ភូមិន្ទ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​ជា​មេ​បញ្ជា​ការ​​​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស កាល​ពី​រសៀល​ថ្ងៃ​ទី ២៦ តុលា ឆ្នាំ​២០១០ នៅ​បន្ទាយ​ស្វាយ​រលំ ខេត្ត​កណ្តាល លោក​ឧត្តម​សេនីយ៍​​ឯក ឌៀង​ សារុន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក និង​ជា​មេ​បញ្ជា​ការ​រង​បញ្ជា​ការ​ដ្ឋាន​អង្គ​​រក្ស បាន​បើក​កម្ម​វិធី​ការ​ត្រួត​ពិនិត្យ​ ការ​ហ្វឹក​ហាត់​ឡើង​វិញ ​នូវ​ជំនាញ​របស់​អង្គ​រក្ស​រួម​មាន​ការ​បង្ហាញ​ក្បាច់​គុន យុទ្ធ​វិធី​ប្រឆាំង​ក្រុម​បាតុ​កម្ម យុទ្ធ​វិធី​ល្បាត​អន្តរា​គមន៍​ប្រដាប់​អាវុធ​ក្រុម​ម៉ូតូ​ យុទ្ធ​វិធី​ក្រុម​សុនខ សណ្តាប់​ធ្នាប់​អគារ​ទ័ព​ស្នាក់នៅ​ និង​បង្ក​បង្កើន​ផល ​ដាំ​ដើម​ឈើ។

លោក​ឧត្តម​សេនីយ៍​​ឯក ឌៀង សារុន បាន​​​មាន​ប្រសាសន៍​​​ថា ការ​ហ្វឹក​ហាត់​ថ្ងៃ​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ជំនាញ​ឱ្យ​ស័ក្តិ​សម​ជា​អង្គ​រក្ស​ការ​ពារ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​ជូន​សម្តេច​តេជោ ហ៊ុន សែន និង​​លោក​ជំទាវ​ ព្រម​ទាំង​ក្រុម​គ្រួសារ។ លោក​ឧត្តម​សេនីយ៍​ឯក​បាន​បន្ត​ថា ក្រៅ​ពី​​ភារ​កិច្ច​ បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​​បាន​ចុះ​ជួយ​ដក​ស្ទួង​ច្រូត​កាត់​ស្រូវ​ដល់​គ្រួសារ​​ប្រជា​កសិ​ករ​ដែល​ខ្វះ​ខាត​កំលាំង​ពល​កម្ម និង​ការ​ងារ​​សង្គម​ជា​ច្រើន​ទៀត​ជា​មួយ​កាក​បាទ​ក្រហម និង​ការ​​ពារ​​ថ្នាក់​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​ ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ។ បច្ចុ​ប្បន្ន​នេះ​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស បាន​ចូល​រួម​ការ​ពារ​ទឹក​ដី​​នៅ​សមរ​​ភូមិ​​មុខ​ជួរ​ភ្នំ​ដង​រែក តំបន់​ប្រាសាទ​ព្រះ​វិហារ​ តាម​​ព្រំ​​ដែន​កម្ពុជា​-ថៃ ជា​មួយ​​​វីរ​​​កង​ទ័ព​នៃ​​កង​យោធ​​​ពល​ខេមរ​ភូមិន្ទ​យ៉ាង​អង់​អាច​ក្លាហាន៕