រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ មេសា ២០១៣ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យបានចុះធ្វើរដ្ឋបាលប្រមូលក្រុមក្មេងស្ទាវដែលពពាក់ពពូនគ្នារស់នៅតាមបន្ទប់ផ្ទះជួលក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានចំនួន៩នាក់ដកហូតបានកាំភ្លើងខ្លីមួយដើម ថ្នាំញៀនមួយចំនួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសួរនាំ។
ជនទាំង៩នាក់នេះ ១-ឈ្មោះឯម រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ២-ឈ្មោះស៊ុប វ៉ារីស្គីម៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ច្រាំងចំរេះ ខណ្ឌប្ញស្សីកែវ ៣-ឈ្មោះហេង ប៊ុនទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងរាំង ខណ្ឌដូនពេញ ៤-ឈ្មោះណី កំសាន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ៥-ឈ្មោះហេន គឹមហាប់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ៦-ឈ្មោះមេវ ច័ន្ទរតន: ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅផ្ទះលេខ៨២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៧-ឈ្មោះស្រីពេជ្រ ភេទស្រី អាយុ១៨ ជាអ្នករត់តុ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៨-ឈ្មោះស្រីយ៉ាវ ភេទស្រី អាយុ២០ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅផ្ទះជួលភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង៩-ឈ្មោះនី សុវណ្ណារី ភេទស្រី ១៨ឆ្នាំ ជាអ្នករត់តុ ស្នាក់នៅផ្ទះជួល ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៕
ចែករំលែកព័តមាននេះ