ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​បញ្ជា​ឱ្យ​ប៉ូ​លិ​ស​គ្រប់​ប៉ុ​ស្តិ៍​ប្រចាំការ​បម្រើ​ពលរដ្ឋ​​២៤​ម៉ោង​លើ​២៤​ម៉ោង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​សន្និបាត​បូក​សរុប ការងារ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧​សីហា នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លង​មកនេះ លោក…

រាជធានី​ភ្នំពេញ​៖ ក្នុង​សន្និបាត​បូក​សរុប ការងារ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧​សីហា នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លង​មកនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​អន្តរា​គម​ន៏​បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។

លោក​បន្ត​ថា ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសា​ស​ន៏​ទៀត​ថា ការ​ដាក់​បទបញ្ជា​នេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៏​ជា​ធំ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា ចំពោះ​ការងារ​បំរើ​ប្រជាពលរដ្ឋ​នេះ ដោយ​មានការ​ប្រឡងប្រណាំង គ្រប់​បណ្តា​សង្កាត់​ទាំង​១០៥ ដែល​លេចធ្លោ​ក្នុង​បញ្ហា​បំរើ​ការងារ ការ​បំពេញ​សេវា​សាធារណៈ និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​ជាងគេ ។ គួរ​រំលឹក​ថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ចំនួន​១២ សង្កាត់​ចំនួន​១០៥ និង​ភូមិ​ចំនួន​៩៥៣​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ