ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​មួយ​ក្រុម​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​រោងចក្រ​កែ​ច្នៃ ដ៏​ធំ​មួយ​នៅ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​សហការ​ជាមួយ…

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាន​សហការ​ជាមួយ វិទ្យា​ស្ថាន​ជាតិ បណ្តុះបណ្តាល​បច្ចេកទេស (NTTI)​ ក្នុង​ការ​អនុញ្ញាត​អោយ​និស្សិត​ឆ្នាំ​ទី​៤ ដេ​ប៉ា​តឺ​ម៉​ង់ អគ្គិសនី ចំនួន៣៥​នាក់ ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​រោងចក្រ​កែ​ច្នៃ​ដែក​របស់​ខ្លួន នៅ​​ថ្ងៃ​ទី២២ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ។​

ទស្សនកិច្ច​សិក្សា​នេះ ជា​ការ​ផ្តល់​ឱកាស​ដ៏​សំខាន់​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​បញ្ចប់​ការ​​សិក្សា​ធ្វើការ​ស្វែង​យល់​ដោយ​ផ្ទាល់​នូវ​ស្ថានភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង​ក្នុង​​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​លើ​ចំណេះដឹង និង​ជំនាញ​របស់​ខ្លួន​។

លើស​ពី​នេះ​ទៅ​ទៀត សិស្ស​ និស្សិត​បាន​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​លើ​វិស័យ​ឧស្សាហ​កម្ម​ដែក ដោយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​ការងារ​ជាក់ស្តែង​ដែល​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព ដើម្បី​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​ការ​ស្វែងរក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការ​សិក្សា​។

ទស្សនកិច្ច​សិក្សា​នេះ ​ក៏​បាន​បង្កើន​ទំនាក់ទំនង​កាន់តែ​ល្អ​ផង​ដែរ ​រវាង​និស្សិត ថ្នាក់ដឹក​នាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEEL ថែម​ទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​បាន​ស្វែង​យល់​លម្អិត​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​ជាក់ស្តែង​មុន​ពេល​ចេញ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សាហកម្ម​ផ្សេង​ៗ ។​

​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ បាន​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់ លោក កៅ ម៉េ​ង​ឆួ​ន នាយក​ប្រតិបត្តិ ក្រុមហ៊ុន ISI STEEL ដោយ​ផ្ទាល់ រួម​ជាមួយ​បុគ្គលិក​ក្រុម​ហ៊ុន​​ផង​ដែរ ហើយ​ក៏​មានការ​ធ្វើ​បទ​បង្ហាញ អំពី​លក្ខខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​​ក្រុមហ៊ុន ។

ការ​ណែនាំ​អំពី​ខ្សែ​សង្វា​ក់​ប្រទេស​កម្ពុជា​ដែល​មាន​សមត្ថភាព ផលិត​ជា​ច្រើន​ពាន់​តោន​ក្នុង​មួយ​ខែ ហើយ​ផលិតផល​ទាំងនោះ​រួម​មាន ដែក​ទីប​មូល ទីប​ជ្រុង ដែក​C ដែក​U ដែក​Z ដែក​កំរាលព្រុំ IDECK ស​ង្ក័​សី​ញូ​ម ស​ង្ក័​សី​ពណ៌ និង ស​ង្ក័​សី​បិទ​ស្នោរ​PU​។

គ្រប់​ផលិតផល ISI STEEL ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់ ជឿជាក់ និង​ទុកចិត្ត​ពី​សំណាក់​​អតិថិជន​ដោយសារ​ផលិតផល​មានគុណ​ភាព​ខ្ពស់​ដែល ទាំងនេះ ស្តែង​ចេញពី​ភាព​ឧស្សាហ៍​ព្យាយាម សុចរិត​ភាព និង​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​អាជីវកម្ម របស់​ខ្លួន ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ